ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៦ ថា បន្ទាប់​ពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុក​ដាក់​រយៈ​​​ពេញ​មួយ​ថ្ងៃ​មកនោះ ត្រូវ​បាន​សន្មត់​ថា ករណី​ចោរ​ចូល​ច្របាច់​.​ក​ប្លន់​ម្ចាស់ផ្ទះមួយ​​ក្នុងភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ដោយ​យក​ប្រាក់បាន​​ចំនួន​៣០០​ដុល្លារ​នោះ គឺជា​រឿងប្រឌិត ។ ជុំវិញរឿង យប់មិញ​! ចោរ​២​នាក់​ចូលប្លន់ផ្ទះ ​​ច្របាច់.ក​ម្ចាស់​សួររកប្រាក់ នៅ​ស្រុក​សំរោង​ទង

ការ​សន្មត់​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​ក្នុងផ្ទះកើតហេតុ និង​ពិនិត្យ​ទូ​ដាក់​លុយ​ គឺ​អត់​មាន​សោ​ចាក់​​​ទេ ហើយ​ឃើញ​​មាន​ធូលី​ដី តែ​មិន​ស្លាកស្នាម​ដៃ​អ្វី​ទាំងអស់ ។ ហើយ​ក៏​បាន​សួរនាំ​តាម​ជំនាញសមត្ថកិច្ច​​ ទៅ​លើ​ស្ត្រី​ដែល​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​​អះ​អាង​ថា មាន​ចោរ​​ច្របាច់​.​ក​គាត់​សួរ​រក​ប្រាក់​នោះ ហាក់ដូចជា​មានការ​​លាក់លៀម និង​ស្ថិត​ក្នុង​អាថ៌​កំបាំងជាច្រើន​ ។ ដូច្នេះ សមត្ថកិច្ច​សន្មត់​ថា គឺជា​រឿងប្រឌិត​មួយព្រោះ​ដឹង​ថា ស្ត្រី​ជា​ម្ចាស់ផ្ទះ​នោះ​បាន​ជំពាក់​​លុយ​​គេ​ច្រើន ។

ហើយ​បើ​តាម​ការ​សាកសួរ​ពី​ស្ត្រី​ចំណាស់​ម្នាក់​ទៀត ដែល​ត្រូវជា​ម្តាយ​របស់​ស្ត្រី​ខាងលើ​​ គឺមុន​ពេល​កើតហេតុ ចៅ​របស់​គាត់​បាន​រត់​មក​ប្រាប់​ថា ម្តាយ​គេ​ឱ្យមក​ប្រាប់​ថា មាន​ចោរ​ចូល​ប្លន់​លុយ​អស់​៣០០​ដុល្លារ​! ។