ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់បែក​ធុន B52 មួយ​គ្រាប់ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​កុម្ភៈ ខណៈ​ដែល​កំពុង​កាប់​ឆ្ការព្រៃ​ចម្ការ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ភ្នំ​ស្វា​ខ្មៅ ក្នុងភូមិ​ប្រឡាយ​18 ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ។

បើ​តាម​សមត្ថកិច្ច​ថា គ្រាប់​B52​នោះ នៅ​លើ​ដី​នៅ​ព្រៃ​ក្បែរ​តំបន់​ភ្នំ តែ​មិន​ទាន់​ផ្ទុះ​នៅឡើយ​ទេ ហើយ​ត្រូវ​បាន​រាយការណ៍​សុំ​អន្ត
រាគ​ម៍​ពី​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។ បើ​តាម​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​ថា គ្រាប់​នោះ ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ ហើយ​អាច​ត្រូវ​គេ​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម​ឆ្នាំ​1975 ។

គ្រាប់​នោះ នៅ​មានគុណ​ភាព​អាច​បង្ករ​ឱ្យ​មាន​គ្រោះថ្នាក់​បំផុត​ដល់​មនុស្ស ឬ​សត្វ នៅ​ពេល​ប៉ះពាល់​ដោយ​វត្ថុ​រឹង តែ​សំណាងល្អ​ដែល​ប្រជា​ពលរ​ដ្ធ​កាប់​ព្រៃ​មិន​ប៉ះ​ចំ​គ្រាប់បែក​នេះ ។ បច្ចុប្បន្ន មន្ត្រី​ជំនាញ​បាន​យក​គ្រាប់​នោះ​ទៅ​កម្ទេច​ចោល​ហើយ​។