អ្នក​ជំនាញ៖ ខ្សែ​អាត់​វីដេអូ​មួយ​បង្ហាញពី​សកម្មភាព​មនុស្ស​ភព​ផ្កាយ


អ្នក​ជំនាញ៖ ខ្សែ​អាត់​វីដេអូ​មួយ​បង្ហាញពី​សកម្មភាព​មនុស្ស​ភព​ផ្កាយ

ក្រុម​អ្នក​ជំនាញ​បាន​​អះអាង​ចំពោះ​ខ្សែ​អាត់​វីដេអូ​ស-ខ្មៅ​មួយ​ដែល​អាច​ជា​ភស្តុតាង​បង្ហាញ​​ពី​សកម្មភាព​របស់​​មនុស្ស​ភព​ផ្កាយ​ ជា​មួយ​នឹង​យាន​ដែល​មាន​ទំហំ​៧០​ម៉ែត្រ។

 

អ្នក​ជំនាញ៖ ខ្សែ​អាត់​វីដេអូ​មួយ​បង្ហាញពី​សកម្មភាព​មនុស្ស​ភព​ផ្កាយ

 

រូបភាព​មួយ​សន្លឹក​ដែល​ដក​ស្រង់​ចេញ​ពី​ខ្សែ​អាត់​វីដេអូ​នោះ​បង្ហាញ​អំពី​វត្ថុ​ដែល​មាន​ពន្លឺ​ពណ៌​ស​មួយ​ ហោះ​សំដៅ​ទៅ​កាន់​ដុំ​អាចម៍​ផ្កាយ​ដែល​កំពុង​វិល។ គេ​អាច​មើល​ឃើញ​ថា​វា​រំកិល​ខ្លួន​កាន់​តែ​កៀក​នឹង​អាចម៍​ផ្កាយ​ឡើង​ រហូត​ដល់​ខ្សែ​អាត់​វីដេអូ​នោះ​បញ្ចប់​ទៅ។

 

 

អង្គការ​ណាសា​ធ្លាប់​បាន​បញ្ជាក់​រួច​ម្ដង​មក​ហើយ​ថា​វា​ជា​វត្ថុ​ចម្លែក​ម្យ៉ាង​ ដែល​អាច​ជា​ព្រះ​ចន្ទ​តូច​មួយ។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ខាង​ស្រាវជ្រាវ​ និង​វិភាគ​​បាន​បញ្ជាក់​ដោយ​គ្មាន​ភស្តុតាង​ថា​វា​ជា​យាន​របស់​មនុស្ស​ភព​ផ្កាយ។ នេះ​បើ​យោង​តាម​សម្ដី​​ដែល​ដក​ស្រង់​ពី​វីដេអូ​ចេញ​ពី​វីដេអូ​របស់​ក្រុម​ Secureteam។

 

យ៉ាង​ណា​ក្ដី​ក្រុម​អ្នក​ជំនាញ​លើក​ឡើង​ថា​ គេ​នៅ​ត្រូវ​ការ​រូបភាព​ច្បាស់​មួយ​​ មុន​នឹង​មាន​នរណា​ម្នាក់​ធ្វើ​ការ​បញ្ជាក់​ថា​វត្ថុ​​ដែល​ចាំ​ពន្លឺ​ពណ៌​ស​នោះ​ជា​អ្វី​ឲ្យ​ប្រាកដ៕​​​​​​​​​​

​​​​

ចុច​អាន៖ ចិន​បង្កើត​ព្រះអាទិត្យ​សិប្បនិម្មិត​មាន​កម្ដៅ​ក្ដៅ​ជាង​​ស្នូល​ព្រះអាទិត្យ​៣​ដង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​