ដុត​ផ្ទះ​គេ​ហើយ ក្លែង​ជា​ជួយ​ពន្លត់ ត្រូវបាន​នគរបាល វាយខ្នោះ​

​សៀមរាប: កម្លាំង​នគរបាល ខេត្តសៀមរាប បាន​វាយខ្នោះ​ជនសង្ស័យ ១​នាក់ ពាក់ព័ន្ធ​ករណី​ធ្វើអោយ​ខូចខាត ដោយ​ចេតនា (​ដុតបំផ្លាញ​ផ្ទះ​អ្នកដទៃ​) កាលពី​វេលា​ម៉ោ​ជាង ៧ យប់​ថ្ងៃទី​១ ខែ​កម្ភ​: ឆ្នាំ​២០១៦  (​ដុត​ផ្ទះ​គេ ហើយ​ក្លែង​ជា​មកជួយ​ពន្លត់​) ។

​ជនសង្ស័យ ដែល​ត្រូវបាន​សមត្ថកិច្ច បំពាក់​ខ្នោះដៃ​អោយ​នេះ ឈ្មោះ ភឿ រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។ ចំណែក​ម្ចាស់ផ្ទះ រងគ្រោះ ឈ្មោះ យូរ យៀប ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ នៅ​ខាងត្បូង​ភ្នំ​បាក់​ខែង ក្នុងព្រៃ​ឧទ្យាន​អង្គរ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ។​

​ក្នុង​ហេតុការណ៍​នេះ សម្ភារ​:​ដែល​បាត់បង់ រួមមាន ផ្ទះ​១​ខ្នង​ទំហំ ៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ត្រូវបាន​ឆេះ​ទាំងស្រុង​
-​ម៉ូតូ​១​គ្រឿង -​កង់​ចំនួន​២​គ្រឿង -​ទូរទស្សន៍​ចំនួន​២​គ្រឿង និង​សម្ភារៈ​ក្នុងផ្ទះ ជាច្រើន​ទៀត​។​

​ក្រោយ​ត្រួតពិនិត្យ​កន្លែងកើតហេតុ នគរបាល បានដាក់​ការសង្ស័យថា មិនមែនជា​ករណី​ឧប្បត្តិហេតុ​ទេ​។ ក្រោយមក លោក​អនុសេនីយ៍ឯក ឈុម សំបាន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល សង្កាត់​គោកចក សហការ​ជា មួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប និង​ស្នងការដ្ឋាន​គរ​បាល ខេត្តសៀមរាប បាន​បើក​ការស៊ើបអង្កេត រហូត​ថ្ងៃទី​១១​ខែ កុម្ភ​: ឆ្នាំ​២០១៦ ដោយមាន​ការឆ្លង​យោបល់​ពី ព្រះរាជអាជ្ញា​សាលាដំបូង ខេត្តសៀមរាប​ផង​នោះ នគរបាល​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា កាលពីដើមឆ្នាំ​២០១៦ ខ្លួន​បាន​ដុត​ផ្ទះ ជនរងគ្រោះ​ម្តង​ដែរ តែ​ត្រូវ​អ្នកជិតខាង​ជួយ​ពន្លត់​ទាន់ បន្ទាប់មកទៀត នៅ​ថ្ងៃទី​១ ខែ​កម្ភ​: ឆ្នាំ​២០១៦ ថ្ងៃកើតហេតុ ខ្លួន​បាន​ផឹកស៊ី ជាមួយ​មិត្ត​ភ័ក្ត្រ ចំនួន​៤ នាក់ ហើយ​ជនសង្ស័យ បាន​ក្រោក​ដើ​ទៅផ្ទះ យក​ដែកកេះ នៅលើ​គ្រែ​ខាងក្រោម ផ្ទះ​របស់​ជនសង្ស័យ ហើយ​ដើរ​ត្រឡប់មកវិញ ដោយ​ពរ​កូន​មកជា​មួយ​ផង​។ ពេលមកដល់ ផ្ទះ​ជនរងគ្រោះ ជនសង្ស័យ បាន​ខិត​ដែកកេះ ដុត​ជញ្ជាំង​ស្លឹក​ផ្ទះ ផ្នែក​ខាងកើត របស់​ជនរងគ្រោះ ពេល​ដុត​ឆេះ​ហើយ ជនសង្ស័យ ក៏​ពរ​កូន ដើរមក​អង្គុយ​ផឹក ជាមួយ​មិត្ត​ភ័ក្ត្រ ធ្វើ​ធម្មតា​។ ក្រោយមក ក៏មាន​សម្លេង​ស្រែក​ឆោឡោ​ថា ភ្លើង​ឆេះ​ផ្ទះ ជនសង្ស័យ ក៏បានរ​ត់ទៅ ជួយ​ពន្លត់ភ្លើង ដែល​កំពុង​ឆេះ​ផ្ទះ របស់​រងគ្រោះ ជាមួយ​អ្នកជិតខាង តែ​ពន្លត់​មិន​ឈ្នះ ទើប​បណ្តាលអោយ ឆេះ​ទាំងស្រុង​ទៅ​។ ដោយឡែក ដែកកេះ ដែល​ខ្លួន​បាន​យកមក​ធ្វើ​សកម្មភាព​នោះ ជនសង្ស័យ បាន​វង្វេង ដៃ​មិនដឹង បាត់ទៅ​ទីណា​ទេ ។​

​មូលហេតុ​ដែល បណ្តាលអោយ ជនសង្ស័យ​ដុត​ផ្ទះ របស់​ជនរងគ្រោះ​នោះ ព្រោះ​កន្លងមក ជីតា​របស់​ជនសង្ស័យ ធ្លាប់មាន​ជម្លោះ​ជាមួយ សមាជិកគ្រួសារ ជនរងគ្រោះ​នេះ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​នគរបាល​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕V​/S

ដុត​ផ្ទះ​គេ​ហើយ ក្លែង​ជា​ជួយ​ពន្លត់ ត្រូវបាន​នគរបាល វាយខ្នោះ​

ដុត​ផ្ទះ​គេ​ហើយ ក្លែង​ជា​ជួយ​ពន្លត់ ត្រូវបាន​នគរបាល វាយខ្នោះ​

ដុត​ផ្ទះ​គេ​ហើយ ក្លែង​ជា​ជួយ​ពន្លត់ ត្រូវបាន​នគរបាល វាយខ្នោះ​

ដុត​ផ្ទះ​គេ​ហើយ ក្លែង​ជា​ជួយ​ពន្លត់ ត្រូវបាន​នគរបាល វាយខ្នោះ​