​បាត់​ខ្លួន​៤​ថ្ងៃ ប្រទះឃើញ​ចង​.​ក សម្លាប់ខ្លួន នៅលើ​ភ្នំ​ឡើង​ស្អុយ​

កោះកុង: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ចងក​សម្លាប់ខ្លួន នៅលើ​ភ្នំ  ឡើង​ហើម​ស្អុយ​។ ការប្រទះឃើញ និង​ភ្ញាក់​ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧ យប់​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៦  បន្ទាប់ពី​បុរស​រូបនេះ បាន​បាត់​ខ្លួន រយៈពេល​៤​ថ្ងៃ​មក​នោះ គឺ​ពី​ថ្ងៃទី​៨ ខែ កុម្ភៈ​ឆ្នាំ​២០១៦ ស្ថិតនៅលើ​ភ្នំ ក្នុងភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា​។​

​បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត ឈ្មោះ ព្រុយ សាវុធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​មុខរបរ​ចាំចំកា​រ​អោយគេ​។

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បាន​ចុះ​ពិនិត្យ លើ​ខ្លួន​សព ហើយ​បាន​សន្និដ្ឋានថា  បុរស​ម្នាក់នេះ ពិតជា​ចងក ធ្វើអត្តឃាត ខ្លួនឯង​ពិត​ប្រា​ដក​មែន តែ​មិនដឹង​ពី​មូល​ហេតុអ្វី​នោះ​៕V​/S

​បាត់​ខ្លួន​៤​ថ្ងៃ ប្រទះឃើញ​ចង​.​ក សម្លាប់ខ្លួន នៅលើ​ភ្នំ​ឡើង​ស្អុយ​