សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​

Doliprane TVC

​រឿងរ៉ាវ​រវាង លោក​អុិន សុ​ភិន និង​កូនស្រី ភិន សុ​ដា​លី​ស បាន​ស្ងប់ស្ងាត់​រយៈពេល​ជាច្រើន​ខែ​មកហើយ ។ ប៉ុន្តែ​រឿងនេះ បាន​ឡើង​កំដៅ​វិញ នៅ​យប់ ថ្ងៃទី ១២ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ យប់​ម៉ិ​ញ​នេះ បន្ទាប់ពី លោក អុិ​ន សុ​ភិន បាន​បង្ហោះ​សារ​នៅលើ​ទំព័រ Facebook របស់លោក​ថា «​នៅក្នុង​ជាតិ​នេះ ទោះបីជា​ខ្ញុំ​ស្លាប់​ក៏ដោយ ខ្ញុំ​មិន​ភ្លេច​ក្រុមគ្រួសារ​មួយ​នេះ ដែល​បាន​មើលងាយ មើលថោក​ខ្ញុំ​នឹង​ក្រុមគ្រួសារ​របស់ខ្ញុំ ជាពិសេស កាលពី​យប់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ដោយ​លោក ប៉ែន រស់ បាន​ហៅ​ខ្ញុំ​ហែង និង បាន​ហក់​មក​វ៉ៃ​រូបខ្ញុំ​ទៀត » ។

សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​

​បន្ទាប់ពី​ឪពុក​បង្ហោះ​សារ​នេះ មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់តែ ភិន សុ​ដា​លី​ស ដែលជា​កូនស្រី​របស់លោក អុិន សុ​ភិន បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​ឪពុក​វិញ​ថា «​ចុះ​ចង់​ស្តាប់​អាត់​សំលេង​អ្នកណា​ដៀល​ក្រុមគ្រួសារ​អ្នកណា​ពិតប្រាកដ​ទេ ចុះ​ចង់​ស្តាប់​អ្នក​ដែល​តែងតែ​និយាយថា ស្រលាញ់​ក្រុមគ្រួសារ​ហ្នឹង​ជេរ​ដៀល​កូនស្រី ខ្លួនឯង មី ម៉ឹង មី​ខ្វះ​ប្រុស​មិនបាន (​នៅមាន​ច្រើន​ទៀត​) នៅ​ចំពោះ​ហ្វូងមនុស្ស​ដែរ​អត់ ?

សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​

ខ្ញុំ​នៅក្នុង ហេតុការណ៍​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥​នោះដែរ តែ​គាត់​ហ៊ាន​និយាយ​លើសពី​ការពិត​មូល​បង្ក​ច់ កេរ្តិ៍ឈ្មោះ គេ​និង​ក្រុមគ្រួសារ​របស់គេ ចុះ​ម៉េច​ក៏​គាត់​មិន​ប្រាប់​គេ​ផង​ថា ថ្ងៃនោះ​គាត់​បាន​ប្រើ​អំពើ​ហឹ​ង្សា​វាយ​កូនស្រី​គាត់​ដែរ ? ខ្ញុំ​មាន​អាត់​សម្លេង​និង អ្នកជិតខាង​ជា​សាក្សី ព្រោះ​គាត់​បានមក​ស្រែក​ដៀល​ខ្ញុំ និង ក្រុមគ្រួសារ​បង​ចំរុង ឡើង​ផ្អើល​គេ​អ្នកជិតខាង​ជាមួយ​គាត់​នោះ មានតែ​សុំ​សុខ​ប៉ុណ្ណោះ តែ​គាត់​ដូចជា​មិន​លើកលែង ដល់​ខ្ញុំ​ទាំងពីរ​នាក់​សោះ បើ​ជ្រុល​ជា​ដេញ​ខ្ញុំ​ចេញពីផ្ទះ​ហើយ សូមមេត្តា​ឈប់​ប្រើពាក្យ​ថា ប្រឹងប្រែង​ដើម្បី​ក្រុមគ្រួសារ​និង​ដាក់​រូបខ្ញុំ​ទៀត​ទៅ ។

សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​

ព្រោះថា ក្រុមគ្រួសារ​ខ្ញុំ​មាន​បងប្អូន​តែ ៣ នាក់ ចំពោះ​មនុស្ស ២ នាក់ នោះ​មិនដឹង​មកពីណា​ហើយក៏​គ្មាន​អ្នកណា​ទទួលស្គាល់​ដែរ សូម្បីតែ​ម៉ាក់ និង ប្អូនៗ មនុស្ស​ដែល​ខ្ញុំ​អាណិត​ជាងគេ គឺ​ម៉ាក់ មិនដឹងថា​ត្រូវ​រស់នៅ​បែបនេះ​ដល់ពេល​ណា អាច​និយាយបានថា នេះ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង​ចាក​ចេញពី​ទ្រនំ​ខ្ពស់​មក​នៅ​ខ្ទ្​ម​ក៏​ថា​បាន » ។ ​ប៉ុន្តែ​បន្ទាប់ពី​នាង ស​សេរ​សារ​ឆ្លើយតប ជាមួយ​ឪពុក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ភិន សុ​ដា​លី​ស ក៏បាន​លុប​សារ​ទាំងអស់នោះ​ចេញ​ភ្លាម​ដែរ​។​

សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​

​ជម្លោះ​រវាង​ឪពុក ​និង ​កូន គឺ​លោក អុិ​ន សុ​ភិន និង ភិន សុ​ដា​លី​ស នៅតែ​មិនទាន់​ផ្សះផ្សារ​គ្នា​បាន​ទៀត ទោះបីជា​អ្នក​ទាំងពីរ បាន​ចំណាយ​ពេលវេលា​ដើរលេង​នៅក្រៅ​ប្រទេស​រួមគ្នា​ក្តី សូម្បីតែ​រាល់ពេល ដែល​ចូលរួម​កម្មវិធី​ផ្សេងៗ រួមគ្នា​ក្តី ទាំង ភិន សុ​ដា​លី​ស និង​លោក អុិ​ន សុ​ភិន សុទ្ធតែ​ធ្វើ​ដូចជា​មនុស្ស​មិន​ស្គាល់គ្នា ទាំង​អ្នក​ទាំងពីរ​ជួប​មុខ​គ្នា​ក្នុង​កម្មវិធី​តែមួយ​នោះ​ក្តី ៕ អា​លី​ណា

សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​

សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​សង្គ្រាមពាក្យសម្តី​រវាង អិុ​ន សុ​ភិន និង ភិន សុ​ដា​លី​ស បាន ផ្ទុះឡើង​ជាថ្មី​