ទីបំផុត​ Justin Bieber និង​​Hailey Baldwin សារភាព​ស្នេហ៍​​នឹង​គ្នា​ហើយ

ទីបំផុត​ Justin Bieber និង​​Hailey Baldwin សារភាព​ស្នេហ៍​​នឹង​គ្នា​ហើយ

នា​ពេល​ថ្មី​ៗ​នេះ​តារា​ចម្រៀង​សម្បូរ​មន្ត​ស្នេហ៍​ Justin Bieber​និង​តារា​ម៉ូដែល​វ័យ​ក្មេង ​Hailey Baldwin បាន​ចេញ​មក​បង្ហាញ​ក្ដី​ស្រលាញ់​រវាង​គ្នា​ទៅវិញទៅមក​​ក្នុង​បទ​សម្ភាសន៍​មួយ។

 

ទីបំផុត​ Justin Bieber និង​​Hailey Baldwin សារភាព​ស្នេហ៍​​នឹង​គ្នា​ហើយ

 

​​​​​​តារា​ចម្រៀង​វ័យ​២១​ឆ្នាំ​និង​តារា​ម៉ូដែល​​ដែល​​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​យូរ​ឆ្នាំ​​មក​ហើយ​នោះ ធ្លាប់​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​​កាល​ពី​ប៉ុន្មាន​ខែ​មុន ហើយ​ពួក​គេ​ក៏​ធ្លាប់​ថត​រូបឱប​ថើប​​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ទៀត​ផង។ កាល​ពី​ខែ​មុន ពេល​ ​Haileyធ្លាប់បានសំណូមពរ​ឲ្យ ​Bieber​ លេង​ម៉ូដ​សក់​ជួរពោត គេ​ក៏​ប្ដូរ​ភ្លាម។ ​

 

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​អាមេរិក GQ ម្ចាស់​បទ “Sorry” បាន​និយាយ​ថា​៖”Hailey គឺ​ជា​មនុស្ស​ស្រី​ដែល​​ខ្ញុំ​ស្រលាញ់​ពិត។ ពួក​យើង​បាន​​ចំណាយ​ពេល​ជាមួយ​គ្នា​ជា​ច្រើន”។ ចំណែក​ឯ Hailey Baldwin ក៏​បាន​សារភាព​ផង​ដែរ​ទៅ ​Entertainment Tonightថា ៖” គេ( Justin ) ជា​មនុស្ស​កំប្លែង។ ពួក​​យើងមាន​ពេល​ល្អ​ជាមួយ​គ្នា​ច្រើន។ គេ​ជា​មនុស្ស​ដែល​ចេះ​ថ្នាក់ថ្នម​និង​មាន​ប៉ះដូង​ស្មោះស​ ហើយ​ខ្ញុំ​ស្រលាញ់​គេ​ខ្លាំង​ណាស់”៕

 

ទីបំផុត​ Justin Bieber និង​​Hailey Baldwin សារភាព​ស្នេហ៍​​នឹង​គ្នា​ហើយ

 

ទីបំផុត​ Justin Bieber និង​​Hailey Baldwin សារភាព​ស្នេហ៍​​នឹង​គ្នា​ហើយ

 

ទីបំផុត​ Justin Bieber និង​​Hailey Baldwin សារភាព​ស្នេហ៍​​នឹង​គ្នា​ហើយ

 

ចុចអាន៖Justin Bieber ប្ដូរ​ម៉ូដ​សក់​ប្លែក​ ជា​ការសំណូមពរ​របស់​មិត្ត​ស្រី​ថ្មី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror