ក្រុមក្មេងទំនើងបានវាយបុរសជាជនជាតិបរទេសម្នាក់សន្លប់បាត់ស្មារតី!! (មានវីដេអូ)

Doliprane TVC

​ថ្ងៃទី ១០ មករា ២០១៦ ម៉ោង ១២:៣១ នាទី​
​​ក្នុង​ហេតុការណ៍​នេះ​ត្រូវបាន​អ្នក​នៅក្បែរនោះ​ថត​ផុស ពី​សកម្មភាព​ក្មេង​ទំនេ​ង​ជាច្រើន​អ្នក​បាន​វាយ​បុរស​ភ្ញៀវ​ទេសចរណ៍​ម្នាក់​រហូត​សន្លប់​បាត់ស្មារតី ហើយ​អ្នក​ផុស​វី​ដី​អូ​រូប​នោះបាន​និយាយថា ខ្ញុំ​ក៏​អត់​បានដឹង​ពី​មូលហេតុ​អ្វី​ដែរ នៅ​យប់​ថ្ងៃទី ៩ មករា ដែល​កន្លងមក ហើយ​នៅក្នុង​ហេតុការណ៍​នោះបាន​ឲ្យ​ឃើញថា មាន​បុរស​មួយ​ជនជាតិ​ថៃ​ក្រុម​ភាគច្រើន​ពាក់អាវ​ពណ៍​ខ្មៅ ប្រហែលជា ៤-៥ នាក់ រួមទាំង​ជនបរទេស​មួយនា​ក់ទៀ​ត បាន​ដើរ​ចូលទៅ​វាយ​ជនបរទេស​រហូតដល់​សន្លប់ មុន​និង​បន្ដិច​ក៏មាន​ជនបរទេស​ចូលមក​ឃាត់​ដែរ ។​

​រហូតមកដល់​ម៉ោង ០២:០០ នាទី ថ្ងៃទី ១០ មករា ២០១៦ អ្នកការ​សែត​បាន​ចុះមក​យក​ពត៍​មាន​ហើយ​និយាយថា ហេតុការណ៍​នេះ​បានកើត​នៅ​ផ្លូវ វ៉ក​ឃី​ង​ស្ទ្រី​ត ដែល​នៅក្បែរ​ក្លឹប​ឌី​ស្កូ ក្រោយពី​អ្នកយក​ពត៍​មាន​សើ​ប​សួរ​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ទើប​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចន្លោះពេល​ប្រហែលជា​ម៉ោង ០៤:០០ នាទី ថ្ងៃទី ៩ មករា ឆ្នាំ ២០១៦ ដោយ​មុន​និង​កើតរឿង​ឡើង គេ​បានឃើញ​ក្រុម​ក្មេង​ទំនើង​ស្រែក​ទារក​ប័ណ​ចូល​រាំ​កំសាន្ដ​ហើយ​ក្នុងពេលដែល​ស្រែក​នោះ​ក៏​មានការ​ប្រទាញ​ប្រ​ទុង​គ្នា​ជាមួយ​ជនបរទេស​បន្ដិច​បុរស​ជា​ជនជាតិ​បរទេស​ក៏​សន្លប់​មិនដឹង​ខ្លួន​ហើយ​អ្នក​ដែល​នៅក្បែរនោះ​ក៏បាន​ស្រែក​ឆោឡោរ​ឡើង ទើប​ពួកក្រុម​ក្មេង​ទំនើង​ដើរចេញ​អស់ ក៏មាន​ជនបរទេស​ចូលមក​ជួយ តែ​ក៏​គ្មាន​នរណាម្នាក់​បានដឹង​ឲ្យ​ច្បាស់​ថា​ហេតុការណ៍​ដែល​បានកើត​ឡើង​នោះ​ដោយសារ​រឿង​អ្វី​ទេ ព្រមទាំង​គ្មាន​ប៉ូលីស​ចុះមក​អន្ដរាគមន៍​ទៀតផង ។​

​ហើយ​ដូចជា​ហេតុការណ៍​ដែល​បាន​កើតឡើង​ខាងលើនេះ មាន​ជនបរទេស​ជាច្រើន​ដែល​បាន​បាត់​បង់ជីវិត មាន​ទាំង​ប៉ូលីស ទា​ហារ អ្នកគ្រប់គ្រង​នៅ​តំបន់​ហ្នឹង ក្នុង​រឿង​វាយ​ជនបរទេស​នេះ ក៏​មានរឿង​ជាច្រើន​ដូចនេះ​ដែល​បានកើត​ឡើងជា​ញឹក​ញ៉ាប់ ប៉ូលីស​ប្រចាំ​ការណ៍​នៅ​តំបន់​នោះបាន​ត្រៀម​បង្ហាញខ្លួន​ជនដៃដល់​ដែលជា​អ្នកបង្ក​ហេតុ ៕