​ក្លិប​អ្នកកាសែត​កម្ពុជា​ជំរុញ​អោយ​វេ​ប​សាយ​ពង្រឹងគុណភាព​ព័ត៌មាន​

​ខណ​:​ដែល​បច្ចេកវិទ្យា​ព័ត៌មាន​បានផ្តល់​ឱកាស​ដល់​ការរីកដុះដាល​វេ​ប​សាយ​ព័ត៌មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នោះ គុណភាព​ព័ត៌មាន​តាម​វេ​ប​សាយ​បាន​ក្លាយជា​បញ្ហា​មួយ​ដែល​គួរ​ត្រូវបាន យកចិត្តទុកដាក់​។​

​លោក ងួន សេ​រ័ត្ន នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​និយាយថា​នៅ​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មានការ​កើនឡើង​ចំនួន​វេ​ប​សាយ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ បើតាម​ការប៉ាន់ស្មាន​វេ​ប​សាយ​ព័ត៌មាន​គឺមាន​មិនតិចជាង​២០០​វេ​ប​សាយ​ឡើយ​។​

​លោក​បាន​និយាយទៀតថា​ដូច្នេះ​វេ​ប​សាយ​បាន​ក្លាយជា​ប្រភពព័ត៌មាន​ដ៏​សម្បូរបែប​សម្រាប់​សាធារណជន​កម្ពុជា​។ ប៉ុន្តែ វា​ចាំបាច់​ណាស់​ដែលថា​ព័ត៌មាន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នោះ គឺជា​ព័ត៌មាន​ពិត​និង​មាន​ប្រយោជន៍​សម្រាប់​សាធារណជន​ទូទៅ​។​

​លោក​បាន​និយាយ​បន្ថែមទៀតថា វា​នឹង​គ្រោះថ្នាក់​ដល់​សង្គម បើសិនជា​វេ​ប​សាយ​ព័ត៌មាន​ផ្សព្វផ្សាយ​រឿង​មិន​ពិត​ឬ​ពាក្យ​ច​ចាម​អារាម​។ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​សាធារណជន វេ​ប សាយ​ព័ត៌មាន​ទាំងអស់​ត្រូវធ្វើ​អោយប្រាក​ដ​ថា​អ្វីដែល​ពួកគេ​បាន​ផ្សព្វផ្សាយ​គឺជា​ព័ត៌មាន ពិត និង​មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​លោក​បាន​និយាយ​បន្តទៀតថា​ហេតុដូច្នេះ​ហើយ​បានជា​ក្លិប​អ្នកកាសែត​កម្ពុជា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី​ការធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​សម្រាប់​វេ​ប​សាយ​។​

​នៅក្នុង​វគ្គ​សិក្សា​ដែលមាន​រយ​:​ពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​២០​និង​២៧​ខែកុម្ភ​: សិក្ខាកាម​ទាំងអស់​នឹង​បាន​យល់ដឹង​អំពី​មូលដ្ឋានគ្រឹះ​នៃ​សារព័ត៌មាន លក្ខ​ណ្ឌ​ចាំបាច់​នៅក្នុង​អត្ថបទ​ព័ត៌មាន ការជ្រើសរើស​ប្រធានបទ​ដែលមាន​ភាព​ទាក់ទាញ និង​គន្លឹះ​សរសេរ​អត្ថបទ​ដើម្បី​ចៀសវាង​ការ​ប្តឹងផ្តល់​ជាដើម​។​

​លោក ងួន សេ​រ័ត្ន​បាន​និយាយថា​ថា​ដើម្បី​គុណភាព​សិក្សា​នោះ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​អញ្ជើញ​មនុស្ស​ល្បីៗ​នៅក្នុង​សារព័ត៌មាន​ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ដូចជា លោក ប៉ែន បូ​ណា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​ជា និ​ព​ន្ឋ​នាយក​ទូរទស្សន៍ PNN លោក ឆាយ សុផល សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន នៅ Department of Media and Communication និង លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​រង​នៃ​វេ​ប​សាយ​ព័ត៌មាន ជាដើម​។​

​វគ្គ​សិក្សា​នេះ​មានតម្លៃ​៥០​ដុល្លា​ហើយ​ពេល​បញ្ចប់​ការសិក្សា ក្លិប​អ្នកកាសែត​កម្ពុជា​នឹង​ចេញ​លិខិតបញ្ជាក់​ការសិក្សា​ជូន​ដល់​អ្នកចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង ទូរស័ព្ទ​លេខ ០១២ ២៦៧ ២៧៧ ឬ ០១១ ៥១៧ ៤៥៩៕
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​