ញ៉ាំ​ស៊ុត​បី​គ្រាប់​ក្នុង​មួយ​សប្តាហ៍​មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!

ញ៉ាំ​ស៊ុត​បី​គ្រាប់​ក្នុង​មួយ​សប្តាហ៍​មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!

​មនុស្ស​មួយចំនួន​គិតថា ពួកគេ​មិនគួរ​ញ៉ាំ​ស៊ុត​ច្រើនទេ ព្រោះ​វា​ជា​អាហារ​មានកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។ ប៉ុន្តែ​ខ្ញុំ​អាចនិយាយបាន​ថា ការ​យល់​ឃើញ​បែប​នេះ​គឺ​ខុស​ទាំងស្រុង​តែ​ម្តង​។ ដូច្នេះ​ខ្ញុំ​នឹង​បង្ហាញ​ហេតុផល​ថា គ្រាន់តែ​ញ៉ាំ​ស៊ុត​បី​គ្រាប់​ក្នុង​មួយ​សប្តាហ៍​មាន​ប្រយោជន៍​អស្ចារ្យ​យ៉ាងណា​ដល់​សុខភាព​មនុស្ស​យើង​។

​សម្រក​ជាតិ​ខ្លាញ់​
​ស៊ុត​នឹង​ជួយ​ធ្វើឲ្យ​យើង​ឆ្អែត​បានយូរ​។ ដូច្នេះ​យើង​អាចនិយាយបាន​ថា ស៊ុត​ក៏​អាច​ជួយ​សម្រក​ទម្ងន់​បានដែរ​។ ការសិក្សា​បាន​និយាយថា អ្នក​ដែល​ញ៉ាំ​ស៊ុត​អាច​ស្រក​ទម្ងន់​រាងកាយ​បាន​បាន ៦៥​ភាគរយ ខ្លាញ់​បាន ១៦​ភាគរយ ហើយ​ទំហំ​ចង្កេះ​បាន ៣៤​ភាគរយ​។

​ពង្រឹង​ដល់​សុខភាព​ស្បែក និង​សក់​
​អាហារ​ផ្តល់​សុខភាព​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ផ្តល់​សុខភាព និង​វីតាមីន​ច្រើន​ណាស់​ដូចជា វីតាមីន B2, B5 និង B12​។ ដូច​យើង​ធ្លាប់​ដឹង​ស្រាប់​ហើយ​ថា វីតាមីន B​កំផ្លេ​ចមាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ស្បែក សក់ និង​ថ្លើម​។ វា​ក៏​ពង្រឹង​ដល់​មុខងារ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ​ដែរ​។

​ឆ្អឹង និង​ធ្មេញ​កាន់តែ​រឹងមាំ​
​វីតាមីន D មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ឆ្អឹង និង​ធ្មេញ​។ ពិត​ណាស់​វីតាមីន​មួយ​នេះ​ត្រូវការ​ដើម្បី​អាច​បឺត​ស្រូប​ជាតិ​កាលស្យូម​បានល្អ​។ ចំពោះ​ស៊ុត​វិញគ៏​ជា​ប្រភពដ៏​អស្ចារ្យ​មួយ​របស់​វីតាមីន D តែម្តង​។ ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​ស៊ុត​ដើម្បី​សុខភាព​ឆ្អឹង​។

​កាន់តែ​មាន​កម្លាំង​
​តើ​អ្នក​មាន​ដឹង​ទែ​ថា ស៊ុត​មួយ​គ្រាប់​ផ្តល់​ជា​វីតាមីន B2 ដល់​រាង ១៥​ភាគរយ នៃ​តម្រូវការ​ប្រចាំថ្ងៃ​ដែរ​ទេ​? ដូច​ខ្ញុំ​បាន​បញ្ជាក់​ពី​ខាងលើ​អញ្ជឹង​ថា ក្នុង​ស៊ុតមាន​វីតាមីន B ច្រើន ហើយ​វា​សុទ្ធតែ​ជួយ​រាងកាយ​បប​ម្លែង​អាហារ​ទៅ​ជា​ថាមពល​។

​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
​ស៊ុត​ធំ​មួយ​គ្រាប់​អាច​ផ្តល់​ជា​ជាតិ​សេ​ឡេ​ញ៉ូម ២២​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​យើង​។ សារធាតុ​មួយ​នេះ​សំខាន់​ណាស់​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​។ ដូច្នេះ​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង និង​ធ្វើការ​កាន់តែ​ល្អ រាងកាយ​ពិតជា​មិន​ងាយ​ឆ្លង​ជំងឺ​បានឡើយ​។

​ជំរុញ​ដល់​សមត្ថភាព​ខួរក្បាល​
​តើ​អ្នក​ស្គាល់​អ្វី​ទៅ​ហៅ​ថា​ខូលីន​ដែរ​ទេ​? វា​គឺជា​សារធាតុ​មួយ​របស់​ភ្នាស់​កោសិកា ដែល​មាន​សារៈសំខាន់​ក្នុងការ​សំយោគ​សារធាតុ​ចម្លង​សរសៃប្រសាទ Acetylcholine​។ អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​រកឃើញថា កាលណា​មនុស្ស​យើង​កង្វះ​សារធាតុ​មួយ​នេះ​គឺ​អាច​បង្កើតបាន​ជា​បញ្ហា​សរសៃប្រសាទ និង​កាត់បន្ថយ​មុខងារ​នៃ​ភាព​ឆ្លាត​វ៉ៃ​។ ដូច្នេះ​ស៊ុតមាន​សារធាតុ​ខូលីន​នេះ​ច្រើនគួ​សមដែរ​។

​ពង្រឹង​ដល់កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​
​ស៊ុត​ពណ៌​លឿង​មានកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​មែន ប៉ុន្តែ​អ្នកជំនាញ​និយាយថា ស៊ុត​អាច​ពង្រឹង​ដល់កូ​ឡេ​ស្តេ​រ៉ុល​របស់​មនុស្ស​យើង​តាម​រយៈ​ការបង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​៕

​ប្រែ​សម្រួល ៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។