នាព្រឹកនេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម អឺរ៉ុប ចុះ MOU ផ្តោតលើចំណុចសំខាន់៤

ភ្នំពេញ ៖ សភាពាណិជកម្មកម្ពុជា និងសភាពាណិកម្មអឺរ៉ុប នៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) ដែលបានផ្តោតសំខាន់ ទៅលើចំណុចសំខាន់ចំនួន ៤។

 ចំណុចសំខាន់ទាំង ៤ចំណុចនោះរួមមាន ទី១. ការផ្តល់សេវាដល់សមាជិកមានស្រាប់ និងវិនិយោគិន, ទី២. ការតស៊ូមតិដើម្បីពង្រឹងកិច្ចសន្ទនា ជាមួយរាជរដ្ឋាភិបាល, ទី៣. ការផ្សព្វផ្សាយដើម្បីលើកកម្ពស់ កម្ពុជា ជាទិសដៅវិនិយោគ និងទី៤. ការបង្កើតទំនាក់ទំនងធុរកិច្ច ក៏ដូចជាផ្សព្វផ្សាយព័ត៌មានរវាងស្ថាប័នទាំងពីរ។

 យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការចុះហត្ថលេខានេះ គឺមានគោលបំណងក្នុង ការធានានូវភាពរីកចម្រើននាពេលអនាគត និងដើម្បីទាក់ទាញការវិនិយោគ បន្ថែមក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស ក៏ដូចជាការចែករំលែកបទ ពិសោធន៍រវាងស្ថាប័នទាំងពីរ៕