ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាដីសើម ពិភពលោកឆ្នាំ២០១៦ ក្រោមប្រធានបទ «តំបន់ដីសើមដើម្បី អនាគតយើងទាំងអស់គ្នា »

កំពង់ឆ្នាំង៖ ពិធីបានប្រារព្ធទិវាដីសើមពិភពលោកឆ្នាំ២០១៦ ក្រោមប្រធានបទ «តំបន់ដីសើមដើម្បី អនាគតយើងទាំងអស់គ្នា » ដែលប្រព្រឹតទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ៣២០នាក់។

នាឱកាសថ្ងៃទី11ខែគុម្ភៈម្សលមិញនេះ នៅមាត់ទន្លេផ្សារក្រោមក្រុងកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា «តំបន់ដីសើមបានផ្តល់នូវសារៈប្រយោជន៍ ដល់យើងគ្រប់ៗគ្នា ដូចជាផ្តល់នៅប្រភពទឹក ផ្តល់ត្រី ផ្តល់ផ្លូវសំរាប់ធ្វើនាវាចរ ជាអាងសម្រាប់ ផ្ទុកទឹកជំនន់ ជាពិសេសតំបន់ដីសើមភាគច្រើនជាទីតាំងមានសក្តានុពល សម្រាប់រៀបចំជាតំបន់ទេសចរណ៍ផងដែរ ដូចជាតំបន់ឆ្នេរ តំបន់ជុំវិញបឹងទន្លេសាប និងដងទន្លេមេគង្គជាដើម » ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថា៖ វត្តមានរបស់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅក្នុងពេលនេះ បានបញ្ជាក់ អោយឃើញនូវស្មារតី យកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមការពារ និងអភិរក្សជីវចំរុះ របស់ដីសើមនៅក្នុងកម្ពុជា ដែលជាប្រទេស ហត្ថលេខី ទៅនិងអនុសញ្ញាការពារតំបន់ដីសើម( រ៉ាមសា ) ដែលទិវា នេះបានអនុម័តយកថ្ងៃទី ០២ ខែកុម្ភះ រៀងរាល់ឆ្នាំប្រារព្ធទិវាដីសើម ពិភពលោកក្នុង គោលបំណង ផ្តល់ព័ត៌មានអប់រំ និងផ្សព្វផ្សាយដល់សាធារណៈជន អោយបានយល់អំពីរសារៈប្រយោជន៍ និងចូលរួមការពារទប់ស្កាត់ សកម្មភាពដែលធ្វើអោយខូចខាតដល់តំបន់ដីសើម។ 

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា៖រាជរដ្ឋាភិបាល បានអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីតំបន់ដីសើម មានសារៈសំខាន់ ជាអន្តរជាតិ ឈ្មោះថា «អនុសញ្ញារ៉ាមសារ» ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ១៩៩៦ ហើយកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធ ទី១១៦ នៃអនុសញ្ញានេះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩។ ក្នុងនោះដែរកម្ពុជាបានដាក់តំបន់ដីសើម៤កន្លែង ជាតំបន់រ៉ាមសារសម្រាប់ទាក់ទាញទេសចរណ៍គឺ ទី១តំបន់រ៉ាមសារស្ទឹងត្រែងដែលមានផ្សោតទន្លេមេគង្គ ទី២តំបន់ រ៉ាមសារកោះកាពិ ខេត្តកោះកុង ដែលមានព្រៃកោងកាងដ៍ប្រណិត ទី៣តំបន់ រ៉ាមសារទន្លេឆ្មារខេត្តកំពង់ធំជាបន្ទាយសត្វស្លាប ទឹកពងកូនដែលជាប្រភេទសត្វជិតផុតពូជ នៅលើពិភពលោក ទី៤តំបន់រ៉ាមសារ ព្រែកទាល់ ខេត្តសៀមរាបក៍ជា បន្ទាយសត្វស្លាបទឹកពងកូនផងដែរ ដែលជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន បានទៅទស្សនាតំបន់នេះ។

ឯកឧត្តម បានអំពាវនាវផងដែរដល់ អាជ្ញាធរ សមត្ថកិច្ច និងសហគមន៍គ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់បង្ក្រាប និងទប់ស្កាត់ បទល្មើស កាប់ព្រៃលិចទឹក និងបទល្មើសនានា អោយបាននៅតាមដងទន្លេ ដើម្បីការពារតំបន់ដីសើម ឆ្លើយតបនិងអនុញ្ញារ៉ាមសារ។

ប្រធានមន្ទីរបរិស្ថានខេត្តលោក ពៅ ប៊ុនថន បានថ្លែងអោយដឹងថា៖នេះជាលើកទីមួយហើយដែល ខេត្តកំពង់ឆ្នាំងប្រារព្ធពិធីនេះឡើង ហើយខេត្ត កំពង់ឆ្នាំង ក៍កំពុងមានការអភិវឌ្ឍន៍ តំបន់មាត់ទន្លេ ផ្សារក្រោមដែលជាតំបន់ដីសើម អោយក្លាយជាតំបន់ទេសចរណ៍ផងដែរ ដើម្បីលើកស្ទួយ សេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្រាប់ខេត្តកំពង់ឆ្នាំងទោះបីពុំទាន់ជ្រើសរើស តំបន់ណាមួយជាតំបន់រ៉ាមសារក៍ដោយ ក៍ខេត្តកំពង់ឆ្នាំងមានតំបន់ដីសើមស្ទើរគ្រប់ទីកន្លែងទូទាំងខេត្តដូចជា បឹងទន្លេសាប បឹងបួរ អាងទន្លេ វាលភក់ មាត់ស្ទឹង ត្រពាំងស្រះ គឺជាតំបន់ដីសើម ដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍន៍មុខរបរកសិក ម្ម និងនេសាទលើកស្ទួយជីវភាពរស់នៅរបស់ បងប្អូនក្នុងសហគមន៍ផងដែរ៕

ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាដីសើម ពិភពលោកឆ្នាំ២០១៦ ក្រោមប្រធានបទ «តំបន់ដីសើមដើម្បី អនាគតយើងទាំងអស់គ្នា »

ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាដីសើម ពិភពលោកឆ្នាំ២០១៦ ក្រោមប្រធានបទ «តំបន់ដីសើមដើម្បី អនាគតយើងទាំងអស់គ្នា »

ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាដីសើម ពិភពលោកឆ្នាំ២០១៦ ក្រោមប្រធានបទ «តំបន់ដីសើមដើម្បី អនាគតយើងទាំងអស់គ្នា »

ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាដីសើម ពិភពលោកឆ្នាំ២០១៦ ក្រោមប្រធានបទ «តំបន់ដីសើមដើម្បី អនាគតយើងទាំងអស់គ្នា »