សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធ យុវជនកម្ពុជា ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូន ពលរដ្ឋ

កំពង់ស្ពឺ ៖ សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រា និងពិការនៅមជ្ឈមណ្ឌលថែទាំកុមារ កាលពីថ្ងៃ១១ ខែកុម្ភៈ  ឆ្នាំ២០១៦ នៅភូមិខៃស៍ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋ និងកុមារប្រមាណជាង១២០០នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺជាង១១ មុខពីក្រុមគ្រូ ពេទ្យ និងវេជ្ជបណ្ឌិតបរទេស និងខ្មែរជំនាញៗ ព្រមទាំងបរិក្ខារពេទ្យទំនើបៗ និងឱសថល្អៗជំនួយពីប្រទេសស្វីស បារាំង កូរ៉េ ជប៉ុន និងដាណឺម៉ាក ។

លោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហពន័្ទយុវជនកម្ពុជា បានមានប្រសាសន៍ថា ការពិនិត្យ ព្យាបាលជំងឺជូនប្រជា ពលរដ្ឋនេះមានវេជ្ជបណ្ឌិត គ្រូពេទ្យជំនាញ ជាតិនិងអន្តរជាតិល្បីៗ មានបទពិសោធន៍ ត្រឹមត្រូវ ហើយបំពាក់ទៅដោយបរិក្ខារពេទ្យទំនើបៗ ឱសថល្អៗគុណភាពខ្ពស់។

លោកបញ្ជាក់ថា ក្រុមគ្រូពេទ្យទទួលការព្យាបាលជំងឺ១១មុខ ដែលរួមមានជំងឺទូទៅ វះកាត់ ជំងឺភ្នែក ត្រចៀក ច្រមុះនិងបំពង់ក សន្លាក់ ជំងឺកុមារ រោគស្ត្រីនិងពិនិត្យផ្ទៃពោះ ជំងឺមាត់ធ្មេញ  ជំងឺផ្លូវចិត្ត កាមរោគនិងសើរស្បែក ជំងឺផ្លូវចិត្ត ពិនិត្យឈាម ព្រមទាំងផ្តល់ជូនថ្នាំពេទ្យក្រោយការព្យាបាល។

លោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា «ការចុះមកពិនិត្យព្យាបាលជំងឺ ប្រជាជនដោយឥតគិតថ្លៃនេះ គឺក្នុងគោលបំណង ជួយលើកកម្ពស់សុខភាព ប្រជាជនពិសេសដើម្បីឲ្យប្រជាពលរដ្ឋ ចំណេញពេលវេលាក្នុងការ រកទទួលទាន និងធ្វើឲ្យពួកគាត់មានសុខភាព ល្អជាប្រចាំដោយមិនចាំបាច់ចំណាយទៅលើការទិញថ្នាំពេទ្យ និងទៅរកគ្រូពេទ្យ និងសន្សំសំចៃថវិកា បានថែមទៀតផង»។

លោកស្រី យឹម ឆៃលីន បានលើកឡើងថា នេះមិនមែនជាលើកទីមួយនោះទេ គឺក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលបងប្អូនប្រជាពលរដ្ឋ ចំនួន៤លើក។ លើកទី១ព្យាបាលប្រជាពលរដ្ឋបាន ចំនួន១៨៨៣នាក់ , លើក ទីពីរ ចំនួន៥៨៦នាក់ , លើកទី៣ចំនួន ៤៣៤០នាក់ និងនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះមានចំនួន១២០០នាក់៕