ចិន​បង្កើត​ព្រះអាទិត្យ ​សិប្បនិម្មិត​មាន​កម្ដៅ​ក្ដៅ​ ជាង​​ស្នូល​ព្រះអាទិត្យ​ ៣​ដង

ក្រុមអ្នកវិទ្យាសាស្ត្ រប្រទេសចិនប្រចាំ វិទ្យាស្ថាន Institute of Physical Science បានសាងសមិទ្ធផលដ៏ អស្ចារ្យមួយកាលពីថ្មីៗនេះ ដោយអាចបង្កើតព្រះអាទិត្យសិប្បនិម្មិត ដែលមានកម្ដៅ ក្ដៅជាងស្នូល ព្រះអាទិត្យដល់ទៅ ៣ដង។

យោងតាមរបាយការណ៍ ពីសារព័ត៌មានចិនបានឲ្យ ដឹងថាក្រុមអ្នកវិទ្យា សាស្ត្រអាចរក្សា ព្រះអាទិត្យសិប្បនិម្មិត ដែលមានកម្ដៅប្រមាណ ៥០លានអង្សាសេនេះបានរយៈពេល ១០២វិនាទី មុននឹងវារលាយ។ គោលការនៃការបង្កើតឡើង នេះគឺវាស្ថិតនៅក្នុងគម្រោងការ Experimental Advanced Superconducting Tokamak (East) ដើម្បីរិះរកវិធីបង្កើតប្រភពថា មពលមួយចេញពី រ៉េអាក់ទ័រនៃការ រំលាយថាមពលនុយក្លេអ៊ែរ។

ប្រសិនបើគម្រោងការនេះ ប្រព្រឹត្តទៅដោយរលូន វានឹងអាចផ្ដល់នូវប្រភព ថាមពលមិនចេះអស់មួយ ដែលអាចនឹងដោះ ស្រាយវិបត្តិថាមពលពិភពលោកបាន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះពិភពលោក ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជា ប្រភពថាមពល ដែលវាអាចនឹងបាត់បង់ នៅពេលណាមួយ។

ដំណើរការនៃ ការរំលាយគឺគេបានប្រើប្រាស់ អាតូមអ៊ីដ្រូហ្សែនពីរប្រភេទ deuterium និង tritium ដើម្បីចាក់បញ្ចូលទៅ ក្នុងធុងឧស្ម័នដ៏ធំមួយ។ បន្ទាប់មកក្រុមអ្នកវិទ្យាសាស្ត្រ បន្ថែមថាមពលមួយ ប្រភេទមានទម្រង់ ជាអ៊ីយ៉ុងប្លាស្មា ដែលអាចបញ្ចេញថាមពល បានយ៉ាងមហិមា។

យ៉ាងណាក្ដីដើម្បីឲ្យ គម្រោងការនេះ ប្រព្រឹត្តទៅបាន គេអាចនឹងត្រូវ ចំណាយពេលរាប់សិប ទសវត្សទៀតឯណោះ៕

ប្រភព៖sabay