ប៉ូលិស ប៉ះម្ចាស់ផ្ទះវេស្ទើន ដើម្បីរកប្រាក់ជួយមន្ទីរពេទ្រ គន្ធបុប្ឋាចុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់សមាជិកនៃលីកកំពូលកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) និងក្រុមវេស្ទើន នឹងធ្វើការប្រកួតលក្ខណៈមិត្តភាពត្រៀមរដូវកាលថ្មី និងក្នុងគោលដៅសប្បុរសធម៌ដើម្បីរកថវិកាជួយមន្ទីរពេទ្រគន្ធបុប្ឋានាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ចុងសប្ដាហ៍នេះ នៅលើទីលានកីឡវេស្ទើន ។

មន្ដ្រីក្រុមប៉ូលិស បានឲ្យដឹងថា ជំនួបមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ នាខានស្អែកនេះ នឹងត្រូវធ្វើឡើងនាវេលាម៉ោង៣រសៀល ហើយការប្រកួតនេះនឹងមានទស្សនិកជន និងអ្នកគាំទ្រដែលនិយមតាមដានកីឡាបាល់ទាត់អាចចូលរួមទស្សនាដោយសេរី ប៉ុន្តែនៅច្រកចូលទីលានមានហឹបមួយសម្រាប់អ្នកគាំទ្របរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីប្រមូលយកទៅជួយមន្ទីរពេទ្រគន្ធបុប្ឋា។

មន្ដ្រីខាងលើ បានបញ្ជាក់ទៀតថា ការប្រកួតមិត្តភាពនេះដែរ ក្រៅរៀបចំក្នុងគោលបំណងសប្បុរសធម៌ ក្រុមទាំងពីរក៏យកឱកាសនេះ ប្រកួតសាកល្បងសមត្ថភាព និងដកស្រងបទពិសោធន៍ល្អ សម្រាប់ប្រកួតប្រជែងពានរង្វាន់លីកកំពូលកម្ពុជា រដូវកាលថ្មី ក៏ដូចជាពានរង្វាន់ Hun Sen Cup ដែលគ្រោងធ្វើឡើងដំណាលៗគ្នា នាពេលឆាប់ៗខាងមុខផងដែរ ៕

ប៉ូលិស ប៉ះម្ចាស់ផ្ទះវេស្ទើន ដើម្បីរកប្រាក់ជួយមន្ទីរពេទ្រ គន្ធបុប្ឋាចុងសប្ដាហ៍នេះ

ប៉ូលិស ប៉ះម្ចាស់ផ្ទះវេស្ទើន ដើម្បីរកប្រាក់ជួយមន្ទីរពេទ្រ គន្ធបុប្ឋាចុងសប្ដាហ៍នេះ