តម្លៃខ្លួន Gareth Bale លេងមួយប្រកួត ជាង ៨សែនដុល្លារអាម៉េរិក

ម៉ាឌ្រីដ៖ ក្លឹបអធិរាជស Real Madrid បានទិញកីឡាករសញ្ចាតិ វែលពីក្លឹបមាន់ខ្នាយមាស តម្លៃ ១០០លានអឺរូ ប្រហែល ១១៣លានដុល្លាអាម៉េរិក ដោយទិញកាលពីឆ្នាំ២០១៣ និងឲ្យប្រាក់ខែដល់ Gareth Bale ក្នុងមួយឆ្នាំ ៣៤.៥លានអឺរ៉ូ ប្រហែល ៣៩លានដុល្លារអាម៉េរិក។

យោងតាម bleacherreport ចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា កីឡាករ Gareth Bale បច្ចុប្បន្នមានបញ្ហារបួសកំភួនជើង ដែលជារបួសលើកទី៣ របស់កីឡាកររូបនេះ តាំងពី ផ្ទេរមកពី Tottenham Hotspur ។

Gareth Bale លេងនៅអេស្ប៉ាញ បាន ៨.៦២៦ នាទី ក្នុងចំណោម ១៣.៤១០នាទី ពោលគឺលេងបានតែ ៦៤ភាគរយតែប៉ុណ្ណោះ ។

ក្នុងអំឡុងពេលដែល Gareth Bale កំពុងមានបញ្ហារបួសនេះ មានន័យថាក្លឹប Real Madrid ត្រូវបង់ថ្លៃសេវាកម្ម ៧៥០.០០០ អឺរ៉ូ ប្រហែល ៨៤៨.០២១ ដុល្លារអាម៉េរិក ៕

តម្លៃខ្លួន Gareth Bale លេងមួយប្រកួត ជាង ៨សែនដុល្លារអាម៉េរិក

តម្លៃខ្លួន Gareth Bale លេងមួយប្រកួត ជាង ៨សែនដុល្លារអាម៉េរិក