សមុទ្ទ​ទឹកភ្នែក​នៃ​កូន ប្រៀប​ពុំបាន​ទឹកចិត្ត​ម្តាយ (​វីដេអូ​)

ដោយ​ភាព​លះ និង​ការ​អំណត់​របស់​អ្នក​ម្តាយ គឺ​ចង់​ឲ្យ​រូប​គ្រប់​ក្លាយជា​បុគ្គល​ល្អ និង​ជា​គំរូ​ស្រាប់​សង្គមជាតិ​។ ភាព​លះបង់​នេះ វា​មាន​វិសាលភាព​ធំធេង​ណាស់ ដោយ​គ្មានអ្វី​អាច​នឹង​វាស់ កាត់ថ្លៃ​បាន​ នោះឡើយ​។ ជាក់ស្តែង​យុវជន​ម្នាក់​ដែលជា​កូន​ទី​២​ក្នុងបន្ទុក​គ្រួសារ​មួយ​ដែលមាន​ បងប្អូន​៤​នាក់​ដែល​ឪពុក​ជា​មន្ត្រីរាជការ និង​ម្តាយ​ជា​ស្ត្រី​មេផ្ទះ និង​លក់ដូរ​បន្តិចបន្តួច បាន​រៀបរាប់​ពី​ខ្សែជីវិត​ថា ៖ “​កាលពី​តូច​ខ្ញុំ​តូច ចិត្ត​ដែល​ត្រូវ​ក្រោក​ជួយ​ធ្វើ​ម្ហូប (​ម៉ែ​លក់​បាយ​)​និង​រត់​តុ​។ ខ្ញុំ​ត្រូវ​មិត្ត​ភ័ក្តិ​ចំអែចំអន់​ថា ខ្ញុំ​ធ្វើការ​ដូច​ក្មេងស្រី ហើយ​ខ្ញុំ​នឹង​ក្លាយជា​ខ្ទើយ​។ អាយុ​១៣​ឆ្នាំ ខ្ញុំ​ធ្លាប់​សុំ​ម៉ែ​ឈប់រៀន​ម្ដង​ដោយសារ​បង​ច្បង​ជាប់​ប្រលង​បាក់​ឌុប​ហើយ ការងារ​ផ្ទះ​ត្រូវ​ធ្លាក់​មកលើ​ខ្ញុំ​ទាំងស្រុង​។ ពេល​ហ្នឹង​យើង​ពិបាក​គ្រប់គ្នា​ប្អូន​ពៅ​ខ្ញុំ​កើត​គ្រុនឈាម គេង​នៅ​ពេទ្យ​ជិត​មួយខែ​ម៉ែ​ទៅ​ម៉ោៗ​ដោយសារ​ត្រូវ​ឆ្លាស់គ្នា​ទៅ​មើលថែ វា ហើយ​បន្ត​លក់​បាយ​ថ្ងៃត្រង់​ផង​។ ប្រាក់ខែ​ប៉ា​តិច ហើយ​បើក​មិន​ទៀង​ទៀត​។​

​ទោះបីជា​យ៉ាងនេះ​ក្តី ម្តាយ​ខ្ញុំ​មិន​ព្រម​ឲ្យ​ខ្ញុំ​ឈប់រៀន​ទេ ពេល​បង​ខ្ញុំ​ចេញពី​សាលា​ត្រូវ​ទៅ​ពេទ្យ​ហើយ​ពេល​ម៉ែ​ត្រឡប់មកផ្ទះ​ឲ្យ​ ខ្ញុំ​បាន​ទៅ​រៀន​។ អ្នក​ប្រហែលជា​ទាយ​មិនដឹង​ទេ​ថា ការដើរ​ថ្មើរជើង​ពី​អូ​បែកក្អម​ទៅ​ពេទ្យ​កុមារ​ជាតិ​មួយថ្ងៃ​បួន​ត្រឡប់​នោះ ​មាន​សភាព​របៀប​ណា តែ​ម៉ែ​ខ្ញុំ​គាត់​បាន​ប្រព្រឹត្ត​ដោយសារ​គាត់​គ្មាន​ជម្រើស​។ យើង​មាន​កង់​តែមួយ​ហើយ​គាត់​ទុក​ឲ្យ​ពួក​ខ្ញុំ​ជិះ​ទៅ​រៀន​(​សន្ធរម៉ុក​)​។​

​ខ្ញុំ​ភ្លេច​ប្រាប់​រឿង​មួយ គឺថា​ម៉ែ​ខ្ញុំ​អត់​ចេះអក្សរ​ទេ​។ គាត់​ធំ​ដឹងក្តី​នៅក្នុង​សម័យ​ដែល​សង្គ្រាមស៊ីវិល​កំពុង​ផ្ទុះ​ពេញទំហឹង​នៅ​ ប្រទេស​យើង​ដែល​គ្រួសារ​ខ្មែរ​ភាគច្រើន​ត្រូវ​រស់នៅ​ក្បែរ​លេណដ្ឋាន​ជានិច្ច ​។ តែ​នៅពេលដែល​ខ្ញុំ​សុំ​ឈប់រៀន​ម៉ែ​ប្រាប់ថា ដង្ហើម​គាត់​នឹង​ផុត​បើ​កូន​ណា​ម្នាក់​ឈប់រៀន​។ កាលពីមុន​ខ្ញុំ​អត់ យល់​ទេ​ហេតុ​អី​ម៉ែ​មានប្រសាសន៍​បែប​ហ្នឹង​? តែ​ពេលនេះ​ខ្ញុំ​ជា​បុគ្គល​ម្នាក់​ដែល​ធ្វើការ​បាន​គួរសម​ក្នុងសង្គម ខ្ញុំ​ស្រាប់តែ​ឆ្ងល់​ថា បើ​ម៉ែ​មិនដែល​បាន​រៀន​សោះ​ហេតុអ្វី​គាត់​មាន​ទស្សនៈ​មួយ​ដ៏​មានតម្លៃ​ យ៉ាងនេះ​? ជារឿយៗ​ម៉ែ​តស៊ូ​ក្នុង​ជីវិត​ជាមួយ​កូនៗ​តែម្នាក់ឯង​។ ពេល​យើង​តូចចិត្ត​ថា​យើង​លំបាក​ជាង​គ្រួសារ​គេ​ដទៃ​ម៉ែ​និយាយ​ពាក្យ​ដដែលៗ​ ច្រើនដង​ថា “​ចង្កៀង ផ្ទះ​ពី​ណា​ភ្លឺ​ផ្ទះ​អ្នកនោះ​”​និង “​សាង​ល្អ បានល្អ​” ជីវិត​គឺជា​ការតស៊ូ​។​ល​។

​កាលពី​តូច​យើងទាំងអស់គ្នា​មិន​ខ្វល់​នឹង​ពាក្យ​អស់ហ្នឹង​ទេ​ដោយសារ​ដដែលៗ​ ពេក តែ​ពេលនេះ​ភាព​អស្ចារ្យ​របស់​អ្នក​ម្តាយ​បានធ្វើ​ឲ្យ​ស្ញប់ស្ញែង​បំផុត​។ ទស្សនៈ​ទាំងអស់នោះ​ខាងលើគេហទំព័រសែនសុខ ​នោះ​គឺ​គ្រាន់តែ​ចង់​ចែករំលែក ព្រោះ​ចង់​ឲ្យ​ពួក​អ្នក​ទាំងអស់​ងាក​មក​ចាប់អារម្មណ៍​ជាមួយ “​អ្នក​ម្តាយ​”​។​

​តើ​អ្នកមាន​ទស្សនៈ​បែបណា​ដែរ​ចំពោះ​គុណូបការៈ​របស់​អ្នក​ម្តាយ​?

សមុទ្ទ​ទឹកភ្នែក​នៃ​កូន ប្រៀប​ពុំបាន​ទឹកចិត្ត​ម្តាយ (​វីដេអូ​) សមុទ្ទ​ទឹកភ្នែក​នៃ​កូន ប្រៀប​ពុំបាន​ទឹកចិត្ត​ម្តាយ (​វីដេអូ​)