បុគ្គលិក​បុរី លឹម​ឈាង​ហាក់ ចងក​សម្លាប់ខ្លួន ព្រោះ​មានទំនាស់​ជាមួយ​ប្រពន្ធ​

ភ្នំពេញ: បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​បុគ្គលិកបុរី​លឹម​ឈាង​ហាក់ បាន​ចងក​ធ្វើអត្តឃាត សម្លាប់ខ្លួន​នឹង​ខ្សែពួរ ព្រោះតែ​ទំនាស់​ពាក្យ​​សំដី​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច​។​

​ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​បុរី លឹម​ឈាង​ហាក់ ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត​នេះ ឈ្មោះ រស់ ប៊ុនធឿន  អាយុ​៣២ ឆ្នាំ​មុខរបរ​ផ្នែក​លក់​គ្រឿងអគ្គិសនី ស្នាក់​នៅផ្ទះ​លេខ​៥៩L ផ្លូវ​លេខ​២ ក្នុង​បុរី​លឹម ឈាង​ហាក់ ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រុកកំណើត នៅ​ភូមិ​គ្រោះ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច បានអោយដឹងថា មុនពេល​កើតហេតុ នៅ​ថ្ងៃទី​១0 ខែ កុម្ភ​: ឆ្នាំ​២0១៦ ជនរងគ្រោះ បាន​ផឹកស្រា​នៅផ្ទះ​មិត្ត​ភ័ក្ត្រ​ទល់មុខ​ផ្ទះ​លេខ ៦0k ហើយ​ប្រពន្ធ​ក៏​អោយចូល​ផ្ទះ រួច​ឈ្លោះប្រកែក​គ្នា​។ ហើយ​បន្ទាប់មក បុរស​នោះ បាន​ចេញទៅ​ច្រៀង​ខារ៉ាអូខេបាត់​។ ប្រពន្ធ​ក៏​ចេញទៅ​ដេក​ផ្ទះ​មិត្ត​ភ័​ក្ត​ដែរ​។ រហូតដល់​ម៉ោង​២ ប្រពន្ធ​មកវិញ ចូលក្នុង​ផ្ទះក៏​ឃើញ​ប្តី​ចងក​នឹង​ខ្សែពួរស្លាប់​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម ក៏​រាយការណ៍ ទៅ​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះមក​អន្តរាគមន៍ និង​ពិនិត្យ​សាកសព ពុំ​ឃើញ​មាន​អ្វី​ប្លែក ក៏​ប្រគល់​​ជូនទៅ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕R/V​/S

បុគ្គលិក​បុរី លឹម​ឈាង​ហាក់ ចងក​សម្លាប់ខ្លួន ព្រោះ​មានទំនាស់​ជាមួយ​ប្រពន្ធ​