​ក្រសួងការបរទេស បានទទួល​ជនរងគ្រោះ​ខ្មែរ​៥​នាក់ នៅ​ចិន ដែល​បាន​ចាញ់បោក​មេខ្យល់​

ភ្នំពេញ​: យោងតាម ផេ​ក​ហ្វេ​ស​បុក របស់ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហ​ប្រ​ត្តិ​ប​ការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ បានអោយដឹងថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ទីក្រុង​ក្វាង​ចូ​វ បានទទួល​ជនរងគ្រោះ​ខ្មែរ​ចំនួន ៥ រូប ដែល​ចាញ់បោក​មេខ្យល់ យកមក​ជួញដូរ តាមរយៈ​ការរៀប​ការ ជាមួយ​បុរស​ជនជាតិ​ចិន និង​កេងប្រវ័ញ្ច​កំលាំង​ពលកម្ម នៅ​ប្រទេស​ចិន រួមមាន​បុរស​ចំនួន ១ រូប និង​ស្ត្រី​ចំនួន​៤​រូប ដូចតទៅ​៖

១- ឈ្មោះ ថត វិចិត្រ ភេទ​ប្រុស កើត​ថ្ងៃទី​៤ តុលា ១៩៨៩ នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​រត់​មកដល់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ទីក្រុង​ក្វាង​ចូ​វ អស់​រយៈពេល ៤ ខែ​។​
២- ឈ្មោះ​ថត ផា​វី ភេទ​ស្រី កើត​ថ្ងៃទី​១ មករា ១៩៨១ នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​រត់​មកដល់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ទីក្រុង​ក្វាង​ចូ​វ អស់​រយៈពេល ៤ ខែ​។​
៣- ឈ្មោះ ឌឹ​ម សុ​ភ័​ណ្ឌ ភេទ​ស្រី កើត​ថ្ងៃទី​១ មិថុនា ១៩៨៩ នៅ​ស្រុក​បារាយ ខេត្តកំពង់ធំ បាន​មកដល់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ទីក្រុង​ក្វាង​ចូ​វ អស់​រយៈពេល ២ ខែ​។​
៤- ឈ្មោះ រឿង ស៊ី​ណេង ភេទ​ស្រី កើត​ថ្ងៃទី​៥ សីហា ១៩៨៩ នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​មកដល់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ទីក្រុង​ក្វាង​ចូ​វ អស់​រយៈពេល ៤ ខែ​។​
៥- ឈ្មោះ អេង សុវណ្ណ​មន្នី ភេទ​ស្រី កើត​ថ្ងៃទី​១ មិថុនា ១៩៩២ នៅ​ស្រុក​កៀនស្វាយ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បាន​មកដល់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ទីក្រុង​ក្វាង​ចូ​វ អស់​រយៈពេល ១ ខែ​។​

​សមត្ថកិច្ច​ចិន ចង់​បញ្ជូន​ជនរងគ្រោះ ៥ នាក់ ខាងលើ​ទៅ​ខេត្ត​ផ្សេង ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ទាំង ៥ រត់​មក​ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ក្វាង​ចូ​វ​ជួយ​។ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ក្វាង​ចូ​វ បាន​ចរចារ​ជាមួយ​សមត្ថកិច្ច​ចិន សុំ​ឲ្យ​ជនរងគ្រោះ​ទាំង ៥ នេះ ស្នាក់នៅ​ស្ថាន​អគ្គ​កុងស៊ុល បណ្តោះអាសន្ន​សិន ដោយនៅ​ខេត្ត​ផ្សេង អត់​មាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ជួយ​ពួកគាត់​ទេ​។​

​សព្វថ្ងៃ អគ្គ​កុងស៊ុល​កម្ពុជា នៅ​ទីក្រុង​ក្វាង​ចូ​វ កំពុង​សហការ ជាមួយ​សមត្ថកិច្ច​ប្រទេស​ចិន យ៉ាងសកម្ម ដើម្បី​អន្តរាគមន៍ ឲ្យ​ជនរងគ្រោះ​ទាំង ៥ ខាងលើ បាន​ត្រឡប់មក​ស្រុកកំណើត ជួបជុំ​គ្រួសារ​វិញ​ឲ្យ​បាន​ឆាប់​៕V​/S