​កម្មករ​រោងចក្រ Ever Green ១៨​នាក់ ដួលសន្លប់​

ភ្នំពេញ: កម្មការិនី​រោងចក្រ កាត់ដេរ យីហោ Ever Green ស្ថិតនៅតាម​បណ្តោយ ផ្លូវ​សហព័ន្ធ រុស្ស៊ី ចំនួន​១៨​នាក់ បាន​ដួលសន្លប់​បន្ត​គ្នា​កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​១២ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ទល់មុខ​មណ្ឌល​សុខភាព​ទឹកថ្លា ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន ខណៈពេល​ពួកគេ កំពុងធ្វើការ​។​

​ដំបូង​មានកម្ម​ការិនី​ម្នាក់ បាន​ដួលសន្លប់ បន្ទាប់មក កម្មការិនី ផ្សេងទៀត​ឃើញ​ដូចនេះ ក៏​ដួល​បន្តបន្ទាប់​តែម្តង ដែល​ហេតុការណ៍​នេះ បាន​បណ្តាល​ក្រុមកម្មករ ជាច្រើន​ផ្សេងទៀត បាន​រត់​ចេញពី អគារ​កាត់ដេរ ចេញមក​មុខ​រោងចក្រ បង្កអោយមាន​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច និង​អាជ្ញាធរ ចុះទៅ​ជួយ​អន្តរាគមន៍​តែម្តង​។​

​បើតាម​សេចក្តីរាយការណ៍ ពី​ខាង​រដ្ឋបាល​រោងចក្រ ការដួលសន្លប់​ខាងលើនេះ អាច​បណ្តាលមកពី ជនរងគ្រោះ មាន​សុខភាព​ទន់ខ្សោយ និង​អស់កម្លាំង ព្រោះតែ​ធ្វើការ​ថែម​ម៉ោង​ច្រើនពេក ។ ដោយឡែក ជនរងគ្រោះ ទាំង​១៨​នាក់ ត្រូវបាន​សមត្ថ​កិ​ច ជួយ​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​លោកសង្ឃ ធ្វើការ​ជួយសង្គ្រោះ​ភ្លាមៗ​៕V/S

​កម្មករ​រោងចក្រ Ever Green ១៨​នាក់ ដួលសន្លប់​

​កម្មករ​រោងចក្រ Ever Green ១៨​នាក់ ដួលសន្លប់​