នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​ហិង្សា​

កណ្តាល: កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ដើម​មៀន បាន​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុ​វត្តិភាព ឈានទៅដល់ឃាត់ខ្លួន​ជនដៃដល់​ម្នាក់ ក្នុងចំណោម​២​នាក់​បាន​បើ​ហិង្សា វាយ​ទៅលើនគរបាល​ម្នាក់​បាន​បណ្តាល អោយ​រងរបួស ក្នុង​គ្រោះថ្នាក់​ប៉ះពា​គ្នា​បន្តិចបន្តួច​នោះ​។​

​ហេតុការណ៍​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ២​និង​២៧​នាទី​ព្រឹក ថ្ងៃទី​១០ ខែកុម្ភ​:ឆ្នាំ​២០១៦​នៅ​ចំណុច ផ្លូវជាតិ​លេខ​២ មុខផ្ទះ​លក់​​ទូ​រស​ព្ឌ័​យីហោ ឆាយ​គីម ភូមិ​-​សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ណាត អង្គា​ឬ​ទ្ធិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ មុខរបរ​នគរបាល​ជាតិ​។​

​ជនសង្ស័យ​១​នាក់ ដែល​ឃាត​រ់​ខ្លួន​ឈ្មោះ ខាន់ ចាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅខេត្តកណ្តាល ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ស្លា​ខាងកើត ឃុំ​ស្លា ស្រុក​សំរោងខេត្តតាកែវ​។ និង​ម្នាក់ទៀត​ដែល​​គេចខ្លួន​ឈ្មោះ ស ពៅ ហៅ​វែង ភេទ​ប្រុសអាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម រាជធានីភ្នំពេញ ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ស្លា​ខាងកើត ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ​។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​ចាប់យក​-​បំនែក​មួក​ការពារសុវត្ថិភាព ពណ៌​ខ្មៅ​មួយចំនួន​-​ម៉ូតូ​១​គ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ូ​គី វី​វា ពណ៌ ខ្មៅ​ពាក់ស្លាក​ភ្នំពេញ 1AO-9919-​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​Newphone ពណ៌​ស​។​

​តាម​ការបំភ្លឺ​របស់​សាក្សី ផ្ទះ​លក់​ទូរ​ស៍ព្ទ​យឺ​ហោ ហេង​សម្បត្តិ បាន​ឲ្យ​ដឹងថា​: មុនពេលកើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​ជិត​កន្លែង​កើតហេតុ ក៏មាន​ការប៉ះពា​ចរាចរណ៍​បន្តិចបន្តួច​ជាមួយ​ជនសង្ស័យៗ​ក៏បាន​សុំទោស​ជនរងគ្រោះ​ដែរ​តែជនរងគ្រោះ​ហាក់​មិន​ចាប់​​អារម្មណ៍​ព្រោះ​ឃើញថា​ជនសង្ស័យ មាន​សភាព​ដូចជាស្រវឹង រួច​ក៏​បន្តដំណើរ​មក​អង្គុយ​នៅ​ហាង​លក់​ទូ​រស​ព្ឌ័ ឆាយ គីម​។​

​ក្នុងពេលនោះ​ដែល​ជនសង្ស័យ បាន​តេ​ទូរស័ព្ទ​ទៅ​គ្នា​វា​ថា ហែង​មក​ឲ្យ​លឿន​ធ្វើ​ម៉ិច​៣នាទី​អោយមក​ដល់ ពិត​ដូច​ការហៅ​របស់​ពួកវា ប្រហែលជា​៤​ទៅ​៥​នាទី គ្នា​វាម្នាក់ទៀត​ក៏​មកដល់ រួច​ជិះ​ម៉ូតូ​ពី​ហាង ហេង សម្បត្តិ មក​ឈប់​នៅ​ពីមុខ​ហាងចំណុចកើតហេតុ​(​ពី​កន្លែង​១​ទៅ​កន្លែង​២​ចំងាយ​ប្រហែល​៣០​ម៉ែត្រ​ពីគ្នា​) យកមួកសុវត្ថិភាព​ម​ក​វាយ​ក្បាល​ជនរ​គ្រោះ​បណ្តាល​ឲ្យ​បែក​មួក​អស់​និង​ក្បាលជនរងគ្រោះ​ក៏​បែក​ចេញឈាម​ដែរ​។​រួច​ជនសង្ស័យ បាន​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួ​ច​បាត់​។​

​រហូតដល់​ថ្ងៃទី​១១​ខែកុម្ភ​: ឆ្នាំ​២០១៦ ដោយមាន​រូបភាព​តាម​កា​ម៉េ​រ៉ា​សុ​វត្តិភាព​ប៉ុស្តិ៍រដ្ឋបាល​ដើម​មៀន​ក៏បាន​ស្រាវជ្រាវ​រកឃើញ​ជន​សង្ស័យ​ទី​១ ហៅ​មក​សួរនាំ​នៅអធិការដ្ឋាន ក្រោយពី​ពេល​សួរនាំ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​វាយទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ក្រោយពេល​សាកសួរ​រួច សមត្ថកិច្ច​កសាងសំណុំរឿង​ចាត់ការ តាម​នី​វិធី​។ ចំណែក​បក្ខពួក​ម្នាក់ទៀត ដែល​កំពុងតែ​គេច​​ខ្លួន ត្រូវបាន​កម្លាំង​ជំនាញ បាន​កំពុង​តាម​ស្រាវជ្រាវ និង​ចាប់​យកមក​ចាត់ការតាមច្បាប់​នាពេល​ក្រោយ​៕R​

នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​ហិង្សា​

នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​ហិង្សា​