ដេ​ន​នី ក្វាន់ ទទួលរង​ការរិះគន់​កាន់តែខ្លាំង ក្រោយពី​…

Doliprane TVC

គេ​បានដឹងថា​មួយរយៈ​មុន​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Ly Chan Vatey បាន​រិះគន់​ចំៗ​ចំពោះ​សិល្បការិនី​មួយរូប​គឺ ដេ​ន​នី ក្វាន់ លើ​ការ​ស្លៀកពាក់​បញ្ចេញ​ភាព​សិច​ស៊ី លេច​លើ ស្ទើរ​ក្រោម ចំហ​ដើមទ្រូង ដែល​ធ្វើឱ្យ​បាត់បង់​នូវ​សេចក្តីថ្លៃថ្នូរ​ជានា​រី​ខ្មែរ ។ ការរិះគន់​នេះ​បានធ្វើឱ្យ ដេ​ន​នី ក្វាន់ តបត​មួយ​ប្រ៉ា​វ​តាមរយៈ​ឃ្លី​ប​វីដេអូ​មួយនា​ពេលកន្លងមក តែ​យ៉ាងណា​គេ​នៅ​ឃើញ​សកម្មភាព​អ្នក​ទាំងពីរ​ងងើល​ដាក់គ្នា​ទៅវិញទៅមក​ដដែល ។​

ដេ​ន​នី ក្វាន់ ទទួលរង​ការរិះគន់​កាន់តែខ្លាំង ក្រោយពី​…

​ក្រោយពី​ទទួលរង​ការរិះគន់​ផ្ទួនៗ ពេលនេះ ដេ​ន​នី ក្វាន់ បាន​បញ្ចេញ​ប្រតិកម្ម​លក្ខណៈ​ខ្នាត​ធំ ពោលគឺ​នាង​នឹង​ប្តឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ដោយ​នាង​បាន​សរសេរ​សារ​ក្នុងន័យ​ព្រមាន​រំលេច​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «Ly Chan Vatey អើយ​! ជិត​បាន​ជួប​រឿង​ល្អមើល​ហើយ​…​មិន​ថា​នាង​មាន​ខ្នង​ជា​អ្នកណា​ទេ បើ​មិនទាន់​ដឹង​ច្បាស់​ពី​ច្បាប់​នៃ​ការយក​រូបគេ​ទៅ​បរិហាកេរ្តិ៍ និង យកទៅ post បន្ត​ដោយ​គ្មាន​កា​អនុញ្ញាត​ពី​ម្ចាស់​រូប តើ​មានទោស​អ្វីខ្លះ តិច​ទៀត​ដឹង​ហើយ​…​ហើយក៏​គ្រាន់តែ​ចង់​ប្រាប់ថា បើ​គេ​ហ៊ាន​លូកដៃ​រឿង​ហ្នឹង ធានាថា​ងើបមុខ​មិន​រួច​ជាក់​ជាមិនខាន ។ នាង​សត្វ​មមាច​កុំមក​ចង់​ប្រលែង​លេង​នឹង​ភ្លើង​ដូចជា​យើង នាង​ឯង​ស្គាល់​យើង​តិចពេក​ហើយ យើង​នឹង​បង្រៀន​នាង​ឱ្យ​ស្គា​ល់ពី​ច្បាប់​..!» ។​

ដេ​ន​នី ក្វាន់ ទទួលរង​ការរិះគន់​កាន់តែខ្លាំង ក្រោយពី​…

បន្ទាប់ពី​បញ្ចេញ​សារ​បំណង​យក​ច្បាប់​ជា​ឈ្នាន់​ដោះស្រាយ​នោះ គេ​សង្កេតឃើញថា​មានមតិ​សាធារណជន​រិះគន់​នាង​កាន់តែខ្លាំង​ឡើងៗ ពី​ពាក្យសម្តី​ដែល​នាង​បាន​និយាយ​ឆ្លើយតប​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Ly Chan Vatey ដោយ​ម្នាក់ៗ​និយាយថា «​គេ​រិះគន់​ដ​ម្បី​ស្ថាបនា តែ​បែរជា​ខឹង​គេ មើលងាយ​គេ​ទៅវិញ​» ហើយ​ពួកគេ​បាន​បន្ថែមទៀតថា ដេ​ន​នី ក្វាន់ បាន​យល់ច្រឡំ​លើ​អត្ថន័យ​របស់​យុវ​ត្តី លី ច័ន្ទ​វ​ត្តី ពី​រឿង​រិះគន់​នេះ ។​

តើ ដេ​ន​នី ក្វាន់ នឹង​ប្តឹង​យុវតី លី ច័ន្ទ​វ​ត្តី មែនឬ ? បើ​នៅពេលដែល​មានមតិ​មហាជន​នៅតែ​បន្ត​រិះគន់​នាង​មិន​ឈប់​ដូច្នេះ ៕ សាកល​

ដេ​ន​នី ក្វាន់ ទទួលរង​ការរិះគន់​កាន់តែខ្លាំង ក្រោយពី​… ដេ​ន​នី ក្វាន់ ទទួលរង​ការរិះគន់​កាន់តែខ្លាំង ក្រោយពី​… ដេ​ន​នី ក្វាន់ ទទួលរង​ការរិះគន់​កាន់តែខ្លាំង ក្រោយពី​…

ដេ​ន​នី ក្វាន់ ទទួលរង​ការរិះគន់​កាន់តែខ្លាំង ក្រោយពី​… ​