កសិករ​អង់គ្លេស​​​​ទិញ​ស្នាដៃ​បុរាណ​ចិន​​ក្នុង​តម្លៃ​ថោក​​ទុក​ជាង​កន្លះ​សតវត្ស ​ឡើង​​ថ្លៃ​កប់​ពពក

​​​​ក្នុង​អំឡុង​​​​​​ឆ្នាំ ​១៩៥០ ​​​កសិករ​ និង​បុរាណ​វិទូ​ជនជាតិ​អង់គ្លេស​​ម្នាក់​ឈ្មោះ Roger Pilkington ​បាន​ប្រមូល​ទិញ​​​​ស្នាដៃ​សិល្បៈ​​​​​បុរាណ​ដ៏​កម្រ​​របស់​ជន​ជាតិ​ចិន ​​​ជា​គ្រឿង​សេរ៉ាមិច​ ​ក្នុង​​សម័យ​រាជ្យ​វង្ស​សុង ​មិង និង​រាជ្យ​វង្ស​ឈិង ពេល​​នេះ​ត្រូវ​លក់​ដេញ​ថ្លៃ​បាន​​តម្លៃ​ខ្ពស់​​នឹក​ស្មាន​មិន​ដល់។

កសិករ​អង់គ្លេស​​​​ទិញ​ស្នាដៃ​បុរាណ​ចិន​​ក្នុង​តម្លៃ​ថោក​​ទុក​ជាង​កន្លះ​សតវត្ស ​ឡើង​​ថ្លៃ​កប់​ពពក

​​

នៅ​ខែ​មេសា​​ខាង​មុខ ​​​​អ្នក​ប្រមូល​វត្ថុ​បុរាណ​ចិន ​នឹង​​​មក​​ទិញ​​​វត្ថុ​ទាំង​នោះ​​ត្រលប់​ទៅ​វិញ ​ប៉ុន្តែ​​តម្លៃ​​​ត្រូវ​ម្ចាស់​​ដើម​​ថា ​នឹង​ថ្លៃ​ជាង​កាល​ពី​​ពាក់កណ្ដាល​សតវត្ស​មុន ពោល​​សរុប​ទាំង​អស់​ ២៨,៨លាន​ដុល្លារ​អាមេរិក។

ដំបូង​ឡើយ​  លោក Pilkington ​ជា​សិស្ស​សាលា Eton ​នៅ​ទីក្រុង Windsor ​​បាន​ដើរ​​ប្រមូល​ទិញ​ស្នាដៃ​សិល្បៈ​បុរាណ ​​​​ដែល​ជនជាតិ​ចិន​ ដាក់​លក់​នៅ​ទីផ្សារ​ ​​ប្រទេស​អង់គ្លេស ​ដោយ​គាត់​ត្រូវ​ចំណាយ​​ប្រាក់​ប្រមាណ ១៤៤ដុល្លារ ស្មើ​នឹង​ ៤ ៣៣០​ដុល្លារ​បច្ចុប្បន្ន ​​​ចំពោះ​​ស្នាដៃ​បុរាណ​មួយ និង​ចំណាយ​​ពេល​ជាង ១០​ឆ្នាំ​​ក្នុង​ទិញ​របស់​ទាំង​នោះ។ របស់​ដែល​ទិញ​បាន​មាន​ដូច​ជា ​គ្រឿង​ប្រើ​ប្រាស់​របស់​អធិរាជ ​ថ្លើម​ថ្ម ​និង​គ្រឿង​សេរ៉ាមិច​ ជាច្រើន​ទៀត។ ព្រឹត្តិការណ៍​លក់​ដេញ​ថ្លៃ​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី ៦មេសា ​នៅ​ទីក្រុង​ហុងកុង។

​ស្នាដៃ​​ ដែល​គេ​គិត​ថា​មាន​តម្លៃ​​ថ្លៃ​បំផុត​​នឹង​ជា​ចាន​គោម​របស់​​អធិរាជ​សម័យ​មិង ​គឺ​ប្រមាណ ៨,៦​លាន​ដុល្លារ​​ និង​កំសៀវ​​សម័យ Yongle ​​តម្លៃ ៤លាន​ដុល្លារ៕

កសិករ​អង់គ្លេស​​​​ទិញ​ស្នាដៃ​បុរាណ​ចិន​​ក្នុង​តម្លៃ​ថោក​​ទុក​ជាង​កន្លះ​សតវត្ស ​ឡើង​​ថ្លៃ​កប់​ពពក

កសិករ​អង់គ្លេស​​​​ទិញ​ស្នាដៃ​បុរាណ​ចិន​​ក្នុង​តម្លៃ​ថោក​​ទុក​ជាង​កន្លះ​សតវត្ស ​ឡើង​​ថ្លៃ​កប់​ពពក

កសិករ​អង់គ្លេស​​​​ទិញ​ស្នាដៃ​បុរាណ​ចិន​​ក្នុង​តម្លៃ​ថោក​​ទុក​ជាង​កន្លះ​សតវត្ស ​ឡើង​​ថ្លៃ​កប់​ពពក

កសិករ​អង់គ្លេស​​​​ទិញ​ស្នាដៃ​បុរាណ​ចិន​​ក្នុង​តម្លៃ​ថោក​​ទុក​ជាង​កន្លះ​សតវត្ស ​ឡើង​​ថ្លៃ​កប់​ពពក

កសិករ​អង់គ្លេស​​​​ទិញ​ស្នាដៃ​បុរាណ​ចិន​​ក្នុង​តម្លៃ​ថោក​​ទុក​ជាង​កន្លះ​សតវត្ស ​ឡើង​​ថ្លៃ​កប់​ពពក

ចុចអាន៖ វិបសាយ​៥​​អាច​ទាញ​យក​សៀវភៅ​មក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​

ចុចអាន៖ អាថ៌កំបាំង​នាំ​ទូរសព្ទ​ប្រណិត Vertu ថ្លៃ​រាប់​ម៉ឺន​ដុល្លារ​​

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Next Shark