បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​កម្មវិធី​និង​ហ្គេម​ពី App Store ជាមួយ​វិធីនេះ!

ការទាញយក កម្មវិធី-ហ្គេមពី App Store មានល្បឿនយឺត ពេលខ្លះ មិនមែន បណ្តាលមកពី បញ្ហាល្បឿន អ៊ីនធើណេត របស់យើង ទាំងស្រុង នោះទេ តែវាក៏អាច បណ្តាលមកពី ទូរស័ព្ទ របស់យើង ផងដែរ ហើយពេលខ្លះ វាក៏តម្រូវ អោយយើងត្រូវ ធ្វើការកំណត់ មុខងារចំនួន ទៀតដែរ។

បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​កម្មវិធី​និង​ហ្គេម​ពី App Store ជាមួយ​វិធីនេះ!

ចំពោះ បញ្ហានេះ មានតែ អ្នកប្រើប្រាស់ មួយចំនួន តែប៉ុណ្ណោះ ដែលបាន ជួបប្រទះ ហើយសម្រាប់ខ្ញុំផ្ទាល់ ក៏ធ្លាប់ ម្តងដែរ តែបន្ទាប់ ពីបានសាក វិធីខាងក្រោម នេះហើយ វារៀង ដើរស្រួល ជាមុនបន្តិច។ យ៉ាងណាមិញ គេមិនទាន់ ដឹងច្បាស់ នៅឡើយទេ ថាបណ្តាលពី មូលហេតុអ្វី អោយប្រាកដនោះ។ ដូចនេះ ដើម្បីស្វែងយល់ ពីវិធីនោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

វិធីសាស្រ្តទី 1៖ Reboot Router របស់អ្នក

វិធីដំបូង អ្នកគួរសាកល្បង Reboot Router របស់អ្នកសិន ក្រែង វាអាចបណ្តាល មកពី បញ្ហា Router ដោយអ្នក គ្រាន់តែចុច ប៊ូតុង Power របស់អ្នក ហើយចុច បើកវាវិញ រួចសាកល្បង ដោនឡូត កម្មវិធីពី App Store ម្តងទៀត។

វិធីសាស្រ្តទី 2៖ Hard Reboot iPhone/ iPad របស់អ្នក

អនុវត្តវិធីនេះ ដើម្បីធ្វើការ Clear នូវដំណើរការ ផ្សេងៗ អោយបិទចោល ទាំងអស់ ដោយគ្រាន់តែ ចុចប៊ូតុង Power + Home (ដំណាលគ្នា) ប្រហែលជា 10 វិនាទី រហូតដល់ អេក្រង់ងងឹត រួចរង់ចាំ ដល់វាលោតសញ្ញា ផ្លែប៉ោមមកវិញ សឹមប្រលែង ប៊ូតុងទាំងពីរ។

បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​កម្មវិធី​និង​ហ្គេម​ពី App Store ជាមួយ​វិធីនេះ!

វិធីសាស្រ្តទី 3៖ Forget Wi-Fi Network & ភ្ជាប់ម្តងទៀត

បើវិធីទាំងពីរ ខាងលើ អនុវត្តហើយ នៅតែមិន ដំណើរការ សូមអ្នក ទាំងអស់គ្នា ចូលទៅកាន់ Settings > Wi-Fi > ចុចលើឈ្មោះ Wi-Fi ដែលអ្នកភ្ជាប់ > ចុចពាក្យ Forget This Network ជាការស្រេច។ បន្ទាប់មក សូមធ្វើការភ្ជាប់ និងវាយបញ្ចូល លេខសម្ងាត់ ម្តងទៀត ហើយសាកល្បង ទាញយក ឡើងវិញ។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​កម្មវិធី​និង​ហ្គេម​ពី App Store ជាមួយ​វិធីនេះ!

វិធីសាស្រ្តទី 4៖ Reset Network Settings

វិធីបន្ទាប់បន្សំនេះ ក៏អាចនឹងមាន ប្រសិទ្ធិភាពដែរ គឺគ្រាន់តែ អ្នកចូល ទៅកាន់ Settings > General > Reset > Reset Network Settings។

បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​កម្មវិធី​និង​ហ្គេម​ពី App Store ជាមួយ​វិធីនេះ!

វិធីសាស្រ្តទី 5៖ ប្រើប្រាស់ DNS របស់ Google

វិធីនេះ មានប្រសិទ្ធិច្រើនជាងគេ ហើយខ្ញុំ ក៏បានអនុវត្ត តាមវិធីនេះដែរ គឺតម្រូវអ្នក កំណត់លេខ DNS របស់ Google ចូលទៅក្នុង Wi-Fi ដែលអ្នកភ្ជាប់។ ជាដំបូង សូមចូល ទៅកាន់ Settings > Wi-Fi > ចុចលើអក្សរ (i) នៅខាងចុង នៃឈ្មោះ Wi-Fi ដែលបានភ្ជាប់ > រួចវាយ បញ្ចូលលេខ ដូចខាង ក្រោមនេះ។

បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​កម្មវិធី​និង​ហ្គេម​ពី App Store ជាមួយ​វិធីនេះ!

បញ្ជាក់៖​ សូមត្រួតពិនិត្យ ល្បឿនអ៊ីនធើណេត របស់អ្នកសិន ថាតើវាមាន ល្បឿនលឿន ហើយឬនៅ!

សរុបមក ខេមបូសង្ឃឹមថា វិធីណាមួយ ទាំងប្រាំខាងលើនេះ អាចជួយ ដោះស្រាយនូវ បញ្ហារបស់ អ្នកទាំងអស់គ្នាបាន ដើម្បីកាន់តែ ងាយស្រួល ក្នុងការ ទាញយក កម្មវិធី-ហ្គេម ដូចរាល់ ដងវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!!

បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​កម្មវិធី​និង​ហ្គេម​ពី App Store ជាមួយ​វិធីនេះ!

  • ដោយ: Panhabot
  • 12:26 PM, 12 February
  • ប្រភព: Redmond Pie
  • Tag: ចំណេះដឹងទូទៅ