ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ពោធិ៍សាត់ ៖ ​​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៦ ​នេះ ​លោក ​ម៉ៅ ធនិន ​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ពោធិ៍សាត់​ ​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជិត​៣.០០០​នាក់​ ​ដែល​មក​ពី​២០​ភូមិ​ ក្នុង​ឃុំ​តា​លោ​ ស្រុក​បាកាន​ ​។

​ក្នុង​ឱកាស​នេះ​ដែរ ​លោ​ក​អភិ​បាល​ខេត្ត​​បាន​លើក​ឡើង​ពី​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​​ ​មាន​ដូច​ជា ​ធារាសាស្ត្រ​ ផ្លូវ​គមនាគមន៍​ ពិសេស​ផ្លូវ​ទៅ​កាន់​ព្រំដែន​ថ្មដា ​ដែល​បាន​​​និង​កំពុង​ស្ថាបនា​សព្វ​ថ្ងៃនេះ​ ។ ​លោក​ ម៉ៅ ធនិន ​សូម​ចូល​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា​ ដើម្បី​ឱ្យ​​ដឹងពី​​សុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​

​បន្ទាប់​មក លោក​​អភិ​បាល​ខេត្ត​ ក៏​​បាន​ជូន​សារុង​ និង​ក្រមា​ ដល់​​លោក​តា​​ លោក​យាយ​១០០​នាក់​ នា​ឨ​កាស​នោះ​ផង​ដែរ​ ៕