អាជ្ញាធរ ខណ្ឌសែនសុខ ចុះផ្អាកឃ្លាំង កំពុងសាងសង់ អត់ច្បាប់មួយកន្លែង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹក ចុះផ្អាកឃ្លាំងកំពុងសាងសង់អត់ច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្លូវលំ ក្រុម២ ភូមិត្រពាំងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្រ្តីសុរិយាដីខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា ទីតាំងឃ្លាំងមានទំហំសាងសង់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៨៨ម៉ែត្រ ដែលបានលួចសាងសង់សម្រេចបាន ៥០ភាគរយ តែគ្មានច្បាប់អនុញ្ញាតពីសាលាខណ្ឌសែនសុខ ទើបនៅព្រឹកថ្ងៃនេះ គណៈកម្មការចម្រុះ ចុះទៅត្រួតពិនិត្យ និងផ្អាកការសាងសង់ជាបណ្តោះអាសន្ន រង់ចាំរត់ការច្បាប់សាងសង់រួច ទើបអាចបន្តសាងសង់ទៀតបាន។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះមិនត្រូវបានគេស្គាល់ឈ្មោះម្ចាស់នៅឡើយទេ ខណៈដែលគណៈកម្មការចុះទៅជួបតែតំណាង៕

អាជ្ញាធរ ខណ្ឌសែនសុខ ចុះផ្អាកឃ្លាំង កំពុងសាងសង់ អត់ច្បាប់មួយកន្លែង