យន្តហោះដឹក អ្នកដំណើរមួយគ្រឿង សុំចុះចតបន្ទាន់នៅ ក្នុងទីក្រុង Los Angeles

ប្រភពព័ត៍មានដែល បានសរសេរដោយ គេហទំព័ រCBS news កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា អជ្ញាធរនៅក្នុងទីក្រុង Los Ageles បានរាយការណ៍ថា យន្តហោះដឹកដំណើរមួយគ្រឿង របស់អាមេរិកបាន ចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាន អន្តរជាតិនៃទីក្រុង Los Angeles ក្រោយពីយន្តហោះ បានប្រកាសភាពអាសន្ន។

អ្នកតំណាងនៅក្រុម ភ្នាក់ងារពន្លត់អគ្គិសភ័យ របស់ទីក្រុងប្រកាសថា មិនមានអ្នកដំណើរ ដែលត្រូវបានរងរបួសនោះទេ ហើយប៉ុន្តែអ្នកដំណើរ ៨នាក់ ព្រមទាំងអ្នកបម្រើការ នៅក្នុងយន្តហោះផងត្រូវបាន គេត្រួវបានគេសាកសួរ។ របាយការណ៍បាននិយាយថា អ្នកដំណើរមានការមិន សប្បាយចិត្តយ៉ាងខ្លាំង ក្រោយការចុះចតជាបន្ទាន់នេះ។

អ្នកនាំពាក្យនៃរដ្ឋអជ្ញា សហព័ន្ធអាកាសចរ លោក Ian Gregor បាននិយាយថា ជើងហោះហើរលេខ ៥៦៤ មួយនេះគឺកំពុងស្ថិត នៅក្នុងការធ្វើដំណើរពី ទីក្រុង San Jose ទៅកាន់ទីក្រុង California វាត្រូវបានសុំចុះចត ជាបន្ទាន់នៅក្រោយមាន របាយការណ៍ដែលបាន បញ្ជាក់ពីបញ្ហាប្រព័ន្ធ ម៉ាស៊ីនយន្តហោះ៕

យន្តហោះដឹក អ្នកដំណើរមួយគ្រឿង សុំចុះចតបន្ទាន់នៅ ក្នុងទីក្រុង Los Angeles