Zinedine Zidane កីឡាករ CR7 ល្អជាង Messi

ម៉ាឌ្រីដ៖ គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane បានលើកឡើងថា មិនត្រូវការជំនួយ លើកចិត្តណាមួយ ក្រៅពីកីឡាករ របស់គាត់ឡើយ  ដោយអតីតកីឡាករសញ្ជាតិបារាំងរូបនេះ បានអះអាងថា កីឡាករ Cristiano Ronaldo (CR7) គឺជាកីឡាករល្អបំផុតលើពិភពលោក នេះបើតាម thescore ចុះផ្សាយនៅថ្ងៃទិ១២ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក Zidane បានប្រាប់ដល់អ្នក សារព័ត៌មានថា មនុស្សគ្រប់រូបចូលចិត្ត កីឡាករ Cristiano Ronaldo  ហើយនៅក្នុងចិត្ត អ្នកទាំងអស់គ្នា ប្រាកដជាថាគាត់ល្អ ។
លោកបានបន្តថា «កីឡាករ Messi  ជាគូប្រជែងដ៏ល្អ និងអស្ចារ្យក្នុង ទស្សនីយភាពបាល់ទាត់  ដែលអ្នកគាំទ្រចង់ឃើញ» ។

ទស្សនីយភាពប្រកួតប្រជែងដ៏ល្អនេះ នឹងឃើញ រវាង Ronaldo និង Messi នៅថ្ងៃទី៣ ខែមេសា  ដោយ ក្លឹប Real Madrid នឹងធ្វើដំណើរទៅកាន់  Camp Nou ពហុកីឡដ្ឋាន Barcelona ។

Zidane បានបន្ថែមទៀតថា «ខ្ញុំមិនត្រូវការអ្វីផ្សេងទៀតទេ នៅពេលនេះ ព្រោះថា កីឡាកររបស់ខ្ញុំ ធ្វើបានយ៉ាងល្អ ហើយក៏ព្រមទទួលយកនូវអ្វីដែលល្អ និងអាក្រក់» ។
បញ្ជាក់ផងដែរថា Cristiano Ronaldo ក្នុងរដូវកាលនេះរកបាន ១៩គ្រាប់ ហើយ  Luis Suarez រកបាន ២០គ្រាប់ក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ៕

Zinedine Zidane កីឡាករ CR7 ល្អជាង Messi