រជ្ជកាលទី ៣ របស់ K-Cement គឺទម្ងន់៦០គីឡូក្រាមទៀត

ភ្នំពេញ:    ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ K-Cement សម្រាប់​រជ្ជកាល​ទី ៣ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២០កុម្ភៈ​ទៅហើយ​ដោយមាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​ ចំនួន ៨ រូប​មកពី​គ្រប់​ទឹ​ស​ទី​ចូលរួម ។​

​    ​សម្រាប់​រជ្ជកាល​ទី ៣ នេះ​គឺ​ប្រកួត​សម្រាប់​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ លោក​គិត គឹម​អ៊​ន​ដែលជា​ប្រធាន​ផ្នែក​លក់​របស់ K-Cement ទទួលស្គាល់ថា​ព្រឹត្តិការណ៍​ប្រកួត​កំពូល​អ្នក​ប្រដាល់​ជើងឯក K-Cement នេះ​អ្នកចូលរួម​ទស្សនា​ច្រើនណាស់ ។ ជាមួយនឹង​មានការ​គាំទ្រ​ពី​អ្នកទស្សនា​នោះ K-Cement នៅតែ​ឧបត្ថម្ភ​ការប្រកួត​នេះហើយ​ក៏​ជា​ផ្នែក​មួយ​ចូលរួម​ផ្សព្វផ្សាយ​មរតក​ សិល្បៈ​ក្បាច់គុន​ខ្មែរ​ឲ្យ​កាន់តែ​ទូ​ឡាំ​ទូលាយ​ថែមទៀត ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​សំ​ណូ​បពរ​ឲ្យ​អ្នក​ប្រដាល់​ ទាំងអស់​ វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព ឯ អាជ្ញាកណ្ដាល ពេទ្យ​ត្រូវតែ​បំពេញការងារ​ដោយ​យុត្តិធម៌ និង មាន​តម្លាភាព​។​លោក​ព្រមាន​ថា​ក្នុងនាម​ជ​អ្នកបច្ចេកទេស​ត្រូវតែ​ហ៊ាន​ប្រើ​ សិទ្ធ​របស់ខ្លួន​ឲ្យ​អស់​និង​ត្រឹមត្រូវ​តាម​បទ​បញ្ជា​ប្រកួត ។​

​    ​លោក​ម៉ិ​ល សា​ដូ​អគ្គនាយករង​កីឡា​ក៏បាន​ចាត់ទុកថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ បានផ្ដល់​ឱកាស​ការងារ​ដល់​អ្នក​ប្រដាល់​ព្រោះ​ក្នុង​ការប្រកួត​ជម្រុះ​ សម្រាប់​អ្នកឈ្នះ​បាន​តម្លៃ​ខ្លួន​៦០០.០០០​រៀល ឯ អ្នកចាញ់​៤០០.០០០​រៀល ។​

​    ​គួរ​បញ្ជាក់ថា​ការប្រកួត​នេះ​ធ្វើតាម​រូបមន្ត​វិលជុំ​ចំនួន ៣ ជុំ​ដែល​ជុំ​ទី ១​អ្នក​ប្រដាល់​ទាំង ៨ រូប​ត្រូវ​ជួបគ្នា​ដើម្បី​ជម្រុះ ២ នាក់​ដែលមាន​ពិន្ទុ​ទាប​ជាងគេ​ចេញ ។ ជុំ​ទី ២ ដែល​នៅសល់ ៦​នាក់​នោះ​ប្រកួត​វិលជុំ​ជម្រុះ​ចេញ ២ នាក់​ទៀត ។ នៅ​ជុំ​ទី​៣ ដែល​នៅសល់តែ ៤ រូបនោះ​គឺជា​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប្រកួត​គ្នា​ដណ្ដើម​ថា​នៈ​ជា​ ម្ចាស់​ខ្សែក្រវាត់ ។​

សម្រាប់ម្ចាស់ខ្សែក្រវាត់​មាន​រង្វាន់​៣០០០​ដុល្លារ និង​ខ្សែក្រវាត់ ១ ។ លេខ ២ បាន ២០០០​ដុល្លា​រិ​ង​ពាន​តូច​មួយ លេខ ៣​បាន​១៥០០​ដុល្លារ និង ពាន​តូច ចំពោះ​លេខ ៤បាន​១០០០​ដុល្លារ និង ពាន​តូច​មួយ​ដែរ ។​

​    ​អ្នក​ប្រដាល់​ទាំង ៨ រូបនេះ​គឺ​គង់ សំបូរ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ  វេន សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី ៥ កង​ទ័​ជើងគោក សុខ វាសនា​ក្លិប​ឃ្លាំងមឿង​កីឡា ។​ង៉ែត រដ្ឋា​ក្លិប​តា​ព្រហ្ម​មានជ័យ ផាន់ សារុន​ក្លិប​គុជ​សារ​កីឡា ហេង វាសនា​ក្លិប​ព្រៃទទឹង​កីឡា និង ឯម សា​វិ​ន​ក្លិប​ឬ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា ។​