CMAC​និង​អង្គការ​ប៉ូ​ប៉ូ ចុះហត្ថលេខា​លើ​គម្រោងសមាហរណកម្ម បោសសំអាត​មីន ជាមួយ​សត្វ​កណ្ដុរ​ហិត​មីន​នៅ​កម្ពុជា​

ភ្នំពេញ: ​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​មជ្ឈមណ្ឌល​សកម្មភាព កំចាត់មីន​កម្ពុជា ហៅ​កាត់ CMAC បាន​ថ្លែងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​អង្គការ​មួយ​នេះ បាន​ចុះហត្ថលេខា ជាមួយ​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន កម្ពុជា​ដែល​ទាក់ទង​ទៅ​និង​គម្រោង សមាហរណកម្ម​បោសសំអាត​មីន ជាមួយ​សត្វ​កណ្ដុរ​ហិត​មីន​នៅ​កម្ពុជា​នេះ​។​

​លោក​បាន​បន្តថា អង្គការ​ប៉ូ​ប៉ូ​នេះ ជា​អង្គការ​ដែលមាន​ជំនាញ​ខាង​កណ្ដុរ​ហិត​មីន​របស់​ប្រទេស​បែលហ្ស៊ិក ហើយក៏​ធ្លាប់​ធ្វើការ​នៅ​ទ្វីបអាហ្វ្រិក ក្នុង​ជំនាញ​នេះ ព្រមទាំង​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សំគាល់ ផងដែរ​។​

​ដោយឡែក សំរាប់​កិច្ចសហការ​ជាមួយ​កម្ពុជា ទាក់ទង​ទៅ​និង​កណ្ដុរ​ហិត​មីន​នេះ គឺ​មិនដឹងថា មាន​ប្រសិទ្ធភាព​និង​គុណភាព​យ៉ាងណា​នោះទេ   ប៉ុន្តែ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ពី​ភព​លោក គឺ​បាន​ប្រើប្រាស់​កណ្ដុរ​ហិត​មីន​នេះ​រួចមកហើយ​ដែរ​។​    ​    ​    ​    ​    ​    ​
​លោក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កំចាត់មីន​កម្ពុជា ទាក់ទង​ទៅ​និង​លទ្ធផល​នៃ​ការ​បោសសំអាត​មីន នៅ​កម្ពុជា ក្នុងអំឡុងពេល​នៃ​សកម្មភាព​បោសសំអាត​មីន​កន្លងមក​។​

​លោក​បាន​បញ្ជាក់ដែរថា ដល់ពេលនេះ គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​២​លាន​៦​សែន​គ្រាប់​ហើយ ត្រូវបាន​កងកម្លាំង CMAC រកឃើញ​និង​កំទេចចោល​។​    ​

​ចំពោះ​ផ្ទៃដី​ស្រែ ដែលជា​ចំការមីន​វិញ ក៏​ត្រូវបាន​កងកំលាំង បានធ្វើការ​បោសសំអាត បាន​ជិត​១០០០ គីឡូម៉ែត្រ​ហើយ​ដែរ ហើយ​ផ្ទៃដី​ចំការមីន  ដែល​នៅ​សេសសល់ ហើយ​ត្រូវ​ស៊ីម៉ាក់​កំណត់​ហើយ​នោះ គឺមាន​ជាង​១៨០០​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែល​ស៊ីម៉ាក់​នឹងត្រូវ​បន្តសកម្មភាព​របស់ខ្លួន​៕​