គង់ សូ​នី​តា រកឃើញ​ស្នេហ៍​ថ្មី​នៅក្រៅ​ប្រទេស​…​ ​ ​

Doliprane TVC

​ពេលនេះ​អ្នក​សម្តែង​វ័យក្មេង គង់ សូ​នី​តា​បាន​រកឃើញ​ស្នេហ៍​ថ្មី​របស់​នាង​ហើយ​បន្ទាប់ពី​បាន​បែកបាក់​ស្នេហ៍​លួចលាក់​រហូត​មានកូន​មួយ​ជាមួយ​បុរស​អ្នក​សម្តែង​ម្នាក់​ដែល​ដោះដៃ​មិន​ទទួល ស្គាល់​កូន​នោះមក ។

គង់ សូ​នី​តា រកឃើញ​ស្នេហ៍​ថ្មី​នៅក្រៅ​ប្រទេស​…​ ​ ​

អ្នក​មេម៉ាយ​រូប​ស្រស់​កូន មួយ គង់ សូ​នី​តា ក្រោយពី​ចេញមុខ​ប្រកាស​ទម្លាយ​អាថ៌កំបាំង​ស្នេហា​បែកបាក់​ឥឡូវ​នាង​កំពុង​តែមាន​ពន្លឺជីវិត​ស្នេហ៍​ជាថ្មី​ឡើងវិញ ក្នុងពេល​ដែលមាន​បុរស អាណិកជន​ខ្មែរ អាមេរិក​វ័យ​ប្រហែល ៣០ ឆ្នាំ ម្នាក់​បានឃើញ និង អាណិត​ស្រឡាញ់​រូបនាង​រួច​ក៏​ទាក់ទង​មកសុំ​រៀបការ​ជាមួយ ដើម្បី​ធានា​យក​នាង និង កូន​បាន​ចេញទៅ​រស់នៅ​ក្រៅប្រទេស​ជាមួយគ្នា ។

គង់ សូ​នី​តា រកឃើញ​ស្នេហ៍​ថ្មី​នៅក្រៅ​ប្រទេស​…​ ​ ​

បុរស​ម្នាក់នេះ​បាន​ជិះ យន្តហោះ​ឆ្លង​ប្រទេស​ស្កាត់​មកជួប​នាង នៅ​ស្រុក​ខ្មែរ​ទៀតផង ។ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ គង់ សូ​នី​តា នាពេល​កន្លងទៅ​ថ្មីៗ​នេះ​នាង​បាន​សរសេរ សារ​មានន័យ​ស្នេហា​យ៉ាង​ផ្អែមល្ហែម​ថា​៖ «​អរគុណ​ការស្រឡាញ់​កក់ក្តៅ ដែល​បង​បាន​ឲ្យ​មក​អូន ដោយ មិន​ប្រកាន់​ពី​អតីតកាល​របស់​អូន​ស្រឡាញ់​បង​ខ្លាំងណាស់ My Love ។ សន្យា​បានទេ​ថា​យើង​ស្រឡាញ់ គ្នា​សន្យា​បានទេ​ថា យើង​មិន​បែក​គ្នា​..!» ។​

គង់ សូ​នី​តា រកឃើញ​ស្នេហ៍​ថ្មី​នៅក្រៅ​ប្រទេស​…​ ​ ​

​គង់ សូ​នី​តា បាន​ឲ្យ​ដឹងថា​៖ «​នាង​ទើបតែ​បាន​ស្គាល់​និង​ស្រឡាញ់គ្នា​ជាមួយ​បុរសអាណិកជន​ខ្មែរ​ម្នាក់​នោះ​រយៈពេល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ។ ទោះបី​ជាមាន​ពេលវេលា​មើលចិត្ត​គ្នា​ខ្លី​ក្តី​តែ​អ្វី​ដែលជា​ចំណុច​សំខាន់​ធ្វើ​ឲ្យ​នាង​ព្រម​បើកឱកាស​ឲ្យ​បុរស​ម្នាក់​នោះ​គឺ​ដោយសារ​គូស្នេហ៍​ថ្មី​នាង​ចេះ​យល់ចិត្ត និង ចេះ​ផ្តល់​តម្លៃ​ឲ្យ​នាង​ថែមទាំង​មិន​គិតពី​រឿង​អតីតកាល​ទៀតផង​» ។​ ​នាង​បាន​បន្ថែមថា​៖ «​បុរស​ដែល​ស្រឡាញ់​នាង​គាត់​គឺជា​អានិកជន​ខ្មែរ​នៅ​អាមេរិក មាន​វ័យ ២៩ ឆ្នាំ ។

គង់ សូ​នី​តា រកឃើញ​ស្នេហ៍​ថ្មី​នៅក្រៅ​ប្រទេស​…​ ​ ​

បច្ចុប្បន្ន​នាង​នឹង​គាត់​បាន​ជួប​មុខ​គ្នា​ហើយ​ព្រោះ​កាលពីពេល​ថ្មីៗ​នេះ​គាត់​បានធ្វើ​ដំណើរ​ពី​អាមេរិក​មក​ស្រុក​ខ្មែរ​ក្នុង​គោលបំណង​ដើម្បី​ជួប​នាង​ផង និង មកលេង​គ្រួសារ​គាត់​នៅ​ខេត្តកំពង់ធំ​ផងដែរ ។ តែ​ទោះជា​យ៉ាងណា​ក៏​មិនទាន់​ប្រាកដ ១០០ ភាគរយ នោះដែរ ដោយហេតុថា​យើង​ទាំងពីរ​ស្ថិតនៅ​ក្នុងការ​មើលចិត្ត​គ្នា​បន្ត​នៅឡើយ​..» ។​ ​គួររំលឹកថា​កាលពីពេល​កន្លងទៅ គង់ សូ​នី​តា បាន​ជួប​នូវ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​លួចលាក់​រហូត បានកូន​ស្រី​ម្នាក់​ជាមួយ​តារា​សម្តែង​ប្រុស​មិនសូវ​ល្បីឈ្មោះ លោក វ៉ាន់ រ៉ាវ​ត្ថិ ។

គង់ សូ​នី​តា រកឃើញ​ស្នេហ៍​ថ្មី​នៅក្រៅ​ប្រទេស​…​ ​ ​

ប៉ុន្តែ​នៅពេល បុរស​រូប នេះ បានដឹងថា នាង​មានកូន​ជាមួយ បែរជា​ដោះដៃ​មិន​ទទួលស្គាល់ តាំងពី​កូន​នៅក្នុង​ផ្ទៃ ៥ ខែ​មកម្ល៉េះ ធ្វើ​ឲ្យ​នាង​ទទួល​ទូល​ទុក្ខ​ស៊ូទ្រាំ រស់នៅ​មានឈ្មោះ​ជា​ស្រី​មេម៉ាយ ចំណាយ​មាត់​ញាតិ ម្នាក់ឯង ។ ពេលនេះ​មិត្តភក្តិ​របស់ គង់ សូ​នី​តា បាន​សរសើរ​និង​លើកទឹកចិត្ត​ដល់​នាង​ដែល​ចេះ​តស៊ូ​ក្នុង ឆាកជីវិត និង គិតថា​ជីវិត​ស្នេហា​នាង​នឹងមាន​ភាពល្អប្រសើរ​ស្រស់បំព្រង​ឡើងវិញ​ហើយ​ដែល​មិន​ខុសពី​ពាក្យ​មួយ​ឃ្លា​ថា​«​ក្រោយ​ភ្លៀង​មេឃ​ពិតជា​ស្រឡះ​» ៕ ដេវីត​

គង់ សូ​នី​តា រកឃើញ​ស្នេហ៍​ថ្មី​នៅក្រៅ​ប្រទេស​…​ ​ ​

គង់ សូ​នី​តា រកឃើញ​ស្នេហ៍​ថ្មី​នៅក្រៅ​ប្រទេស​…​ ​ ​