លោកលូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ មានអំណាច ជីកកកាយដីភ្នំយកទៅចាក់សមុទ្រ យកដីធ្វើកម្មសិទ្ធិឯកជន

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានអោយដឹងថា ដីភ្នំជាច្រើនកន្លែង នៅ តំបន់ឃុំបិតត្រាំងស្រុកព្រែនប់កំពុងប្រឈមនឹងការរលាយហិនហោចខណៈ ពេល លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ បញ្ជាទិញដីភ្នំ ទាំងនោះយកទៅចាក់លុបព្រៃលិចទឹកនិងលុបសមុទ្រ តាមបណ្ដោយឆ្នេរ តំបន់ ចំការដូង យក​ដី​ធ្វើ​កម្មសិទ្ធិឯកជន​ ធ្វើឲ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់ ប្រជាពលរដ្ឋរស់នៅក្នុងឃុំ បិតត្រាំង។

សេចក្តីរាយកាណ៍បន្តថា  ក្រោមអំណាចជាអ្នកមានលុយ លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ ចាក់ដីលុបសមុទ្រ ទាំងនោះ ប្រវែង ជិត៥០ម៉ែត្រពីឆ្នេរ ត្រូវបានលោកមុត សុធារទ្ធិ ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រះសីហនុ បញ្ជាអោយផ្អាក សកម្មភាពព្រមទាំងមានធ្វើកិច្ចសន្យាតម្រូវឲ្យអ្នក ដែលពាក់ព័ន្ធ ចាក់ ដីលុប សមុទ្រទាំងនោះ កាយដីដែលចាក់ ចូលសមុទ្រ ចេញវិញឲ្យអស់ ប្រវែង៥០ម៉ែត្រពីឆ្នេរ ដោយគ្មានការតវ៉ា។ដែលប្រជាពលរដ្ឋ ក្នុងឃុំបិតត្រាំង គ្មានសង្ឃឹមថា លោក លូ គឹមឈុន ជាអ្នកមានលុយ មានចិត្ត លោភលន់ យល់ព្រម ផ្អាកសកម្មភាពកាយដីដែលចាក់ចូល សមុទ្រចេញ វិញ ឲ្យអស់ ប្រវែង៥០ម៉ែត្រពីឆ្នេរនោះបានឡើយ គឺមានតែចាក់យកថែមទៀត៕

លោកលូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ មានអំណាច ជីកកកាយដីភ្នំយកទៅចាក់សមុទ្រ យកដីធ្វើកម្មសិទ្ធិឯកជន

លោកលូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ មានអំណាច ជីកកកាយដីភ្នំយកទៅចាក់សមុទ្រ យកដីធ្វើកម្មសិទ្ធិឯកជន លោកលូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ មានអំណាច ជីកកកាយដីភ្នំយកទៅចាក់សមុទ្រ យកដីធ្វើកម្មសិទ្ធិឯកជន