ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្មការិនី​រោងចក្រ​អ៊ី​វើ​រ ហ្គ្រី​ន ប្រមាណ​២០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ កាល​ពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៥ ស្ថិត​នៅ​រោងចក្រ​មួយ​កន្លែង​ក្បែរ​មណ្ឌល​សុខភាព​​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ប្រភព​ពី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​កម្មការិនី​ទាំងអស់​នៅ​ក្នុង​រោងចក្រ​កំពុងធ្វើការ​ដូច​សព្វមួយដង ស្រាប់តែ​មាន​ការិនី​ម្នាក់​បាន​ថប់ដង្ហើម​រហូត​ដល់​សន្លប់​តែ​ម្តង ។ ដោយ​អ្នក​ផ្សេង​ឃើញ​ក៏​មានការ​ភ័យ​តក់ស្លុត ទើប​បណ្តាល​ឱ្យ​សន្លប់​ត​គ្នា​តែ​ម្តង ។ ការ​ដួល​សន្លប់​នេះ ដំបូង​ត្រូវ​គេ​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​ក្លិន​ចេញពី​ក្រណាត់​ធ្វើ​ឱ្យ​អ្នកមាន​សុខភាព​ខ្សោយ​មិន​អាច​ទទួលយក​បាន ទើប​បង្ក​ឱ្យ​សន្លប់​បែប​នេះ ។

គិត​ត្រឹម​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្មការិនី​ខ្លះ​ត្រូវ​បាន​ធូរស្បើយ​វិញ​ហើយ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​រួច ដោយ​ត្រូវ​បាន​ត្រឡប់​ទៅ​ផ្ទះ​សម្រាក ។