ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​សៀម​រាប ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិភាព​​បាន​ឱ្យ​ដឹង​ថា នៅ​​​​វេលា​ម៉ោង​២​​ទៅ​ម៉ោង​៣រសៀល​ថ្ងៃទី​១២ កុម្ភៈ នេះ កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ខេត្ត​ នឹង​អនុ​វត្ត​​​​តាម​ដី​កា​បង្គាប់​ឱ្យ​​ចាប់​ខ្លួន​​របស់​​សាលា​​ដំបូង​ខេត្ត ​ចុះ​ចាប់​ខ្លួន​ជន​សង្ស័យ​ ឈ្មោះ អ៊ី​ តាំង​ហូរ ហៅ​ហូរ ​​​​​កើត​​ឆ្នាំ​១៩៨២ ​​ជា​អ្នក​កាសែត ANN ​ស្នាក់​នៅ​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ​ក្រុង​សៀម ។

​តាម​ប្រភព​ព័ត៌​មាន​​ពី​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ខេត្ត​ បានបង្ហើប​​ឱ្យ​ដឹង​​​ប៉ុន្មាន​នាទី​មុន​នេះ​​ថា ​ការ​ចុះ​អនុវត្ត​​តាម​ដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​​ជន​សង្ស័យ​ខាង​លើ ​មិន​ទាន់​ដឹង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​អ្វីនោះទេ ​​គ្រាន់​តែ​ដឹង​ថា ​​​លើក​ទី​១​នៅ​ព្រឹក​មិញនេះ សមត្ថកិច្ច​គ្រាន់​តែ​​​ចុះ​ទៅ​សួរ​នាំ​ និង​ផ្ទៀង​ផ្ទាត់​​ឈ្មោះ​​​​ខាង​លើ​តាម​​រយៈ​លោក​មេ​ភូមិ​ព្រោះ​ឈ្មោះដូចគ្នា ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក៏​ដូចគ្នា​​នោះទេ ​ប៉ុន្តែ​​​លើក​ទី​២នៅ​រសៀល​ថ្ងៃ​​នេះ សមត្ថកិច្ច​នឹង​អនុវត្ត​ទៅ​តាម​​ដី​កា​​ចាប់​ខ្លួន​​​តែ​ម្តង ៕

ព័ត៌​មាន​ពិស្តារ​​មាន​ផ្សាយ​ជូន​​នៅ​លើ​ទំព័រ​កាសែត​កោះ​​សន្តិភាព​