សហគមន៍ បឹងប្រសិត ចុះចាប់ទូកម៉ាស៊ីន អូសអួន១គ្រឿង ចូលដែននេសាទ របស់ពលរដ្ឋ នៅបឹងតាមោក

ភ្នំពេញ៖ កំលាំងសហគមន៍ នេសាទបឹងប្រសិត សហការជាមួយ អាជ្ញាធរមូលដ្ឋាន នៅវេលា ម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះទៅចាប់ ទូកប្រើដោយម៉ាស៊ីន អូសអួន១គ្រឿង ដែលបានចូលទៅនេសាទ ក្នុងដែនហាមឃាត់ ទុកសម្រាប់ប្រជាពលរដ្ឋ នេសាទជាលក្ខណៈគ្រួសារ នៅចំណុចទួលចារ ក្បែវត្តអង្គក្រពើ នៅក្នុងបឹងតាមោក សង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ពៅ ដារ៉ា ប្រធានសហគមន៍ នេសាទបឹងប្រសិត បានឲ្យដឹងនៅថ្ងៃនេះថា “ការចុះចាប់ទូកនេសាទមិនគោរពដែននេសាទនេះ កំលាំងសហគមន៍ នេសាទបឹងប្រសិត បានឃាត់ខ្លួនមនុស្ស ៤នាក់ អួនក្រឡា ២ហ៊ុនកន្លះមួយវង់ មានប្រវែងជាង២៥០ម៉ែត្រ ទូកម៉ាស៊ីន១គ្រឿងប្រវែង១១ម៉ែត្រ ម៉ាស៊ីនខ្យល់៣,៥០សេះ១គ្រឿង ដែលបានលួចចូល នេសាទត្រីលើសពីគោលដៅ ដែលរដ្ឋបាលជលផល បានកំណត់ ពោលគឺចូលក្នុងដែន ហាមឃាត់ ដែលរដ្ឋបាលជលផល បានកំណត់ទុកសម្រាប់ ប្រជាពលរដ្ឋនេសាទ ជាលក្ខណៈគ្រួសារ”។

លោកឲ្យដឹងទៀតថា ជនល្មើសទាំង៤នាក់ និងវត្ថុតាង ដែលកម្លាំងសហគមន៍បឹងប្រសិត ឃាត់ខ្លួននិងរឹងអូសបានទាំងប៉ុន្មាន នឹងត្រូវប្រគល់ ជូនមន្រ្តីរដ្ឋបាលជលផល នៅរសៀល ថ្ងៃទី១២កុម្ភៈនេះ ដើម្បីចាត់ការតាម និតិវិធីច្បាប់៕