កំពុងគាស់បន្ទប់ជួល ត្រូវប្រជាពលរដ្ឋឃើញ សហការជាមួយកម្លាំង អាវុធហត្ថឃាត់ខ្លួនបាន ២នាក់

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពលួច គាស់បន្ទប់ជួល ប្រជាពលរដ្ឋស្រាប់តែ ប្រជាពលរដ្ឋរស់នៅ ក្បែរនោះឃើញទាន់ រាយការណ៍មកកម្លាំង អាវុធហត្ថខណ្ឌ ដេញតាមឃាត់ខ្លួន ជនសង្ស័យបាន ២នាក់ នាំយកទៅសាកសួរ កាលពីម៉ោង ១០និង៤០នាទី ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅក្រោយផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អាវុធហត្ថខណ្ឌបានឲ្យដឹងថា ជនសង្ស័យមានគ្នា ២នាក់ ទី១.ឈ្មោះ ជុំ ឡេង ភេទប្រុស អាយុ២៣ឆ្នាំ និងទី២.ឈ្មោះ ជា ហៀង ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរស្នាក់នៅ បន្ទប់ជួលកន្លែងកើត ហេតុខាងលើជាមួយគ្នា ចំណែកជនរងគ្រោះជា ម្ចាស់បន្ទប់ជួលមិនត្រូវ បានគេស្គាល់ឈ្មោះទេ ។

អាវុធហត្ថបានបន្តថា មុនពេលកើតហេតុ ប្រជាពលរដ្ឋក្បែរកន្លែង កើតហេតុបានឃើញ ជនសង្ស័យកំពុងធ្វើសកម្មភាព លួចគាស់បន្ទប់ជួល របស់ប្រជាពលរដ្ឋ ភ្លាមនោះដែរប្រជាពលរដ្ឋ បានរាយការណ៍ទៅ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ភ្លាមៗនោះកម្លាំង អាវុធហត្ថបានចុះទៅ ដល់រួចសហការជាមួយ ប្រជាពលរដ្ឋដេញតាមឃាត់ ខ្លួនជនសង្ស័យបាន ២នាក់ នាំយកមកសាកសួរ។

អាវុធហត្ថបានបន្តទៀតថា ក្រោយពីសាកសួរជន សង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច គាស់បន្ទប់ជួលគេពិតមែន មិនតែប៉ុណ្ណោះនោះក៏ជា មុខសញ្ញាចែកចាយ គ្រឿងញៀនដ៏សកម្មផងដែរ រួចបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បី ចាត់ការទៅតាមនីតិវិធីច្បាប់៕

កំពុងគាស់បន្ទប់ជួល ត្រូវប្រជាពលរដ្ឋឃើញ សហការជាមួយកម្លាំង អាវុធហត្ថឃាត់ខ្លួនបាន ២នាក់
កំពុងគាស់បន្ទប់ជួល ត្រូវប្រជាពលរដ្ឋឃើញ សហការជាមួយកម្លាំង អាវុធហត្ថឃាត់ខ្លួនបាន ២នាក់
កំពុងគាស់បន្ទប់ជួល ត្រូវប្រជាពលរដ្ឋឃើញ សហការជាមួយកម្លាំង អាវុធហត្ថឃាត់ខ្លួនបាន ២នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត