បុរស​ចំណាស់​ម្នាក់​យក​ផ្លែ​ឡា​ម​អារ​.​ក និង​យក​ពូថៅ​កាប់​ជើង​ខ្លួនឯង

​ខេត្តកំពង់ឆ្នាំង​៖ បុរស​អ​តី​តៈ​យោធា​ម្នា​ក់បាន​យក​ដែក​ស្រួច​មកចាក់​ក យក​ផ្លែ​ឡា​ម​មក​អា​រក និង​យក​ពូថៅ មក​កាប់​ជើង​ខ្លួនឯង បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​អ្នកស្រុក​ពេញ​ភូមិ​។ ហេតុនេះ​បានកើត​ឡើង​ចំនួន​២​ដង គឺ​នៅ​យប់​ថ្ងៃទី​៩ ខែកុម្ភៈ និង​នៅ​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​រលារ​ប្អៀ​រ​បានអោយដឹងថា​៖ បុរស​ប្រព្រឹត្ត​ហិង្សា​លើ​ខ្លួនឯង​មានឈ្មោះ សុខ ពៅ អាយុ​៥៤​ឆ្នាំ អ​តី​តៈ​ជា​យោធា​រំសាយ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ រស់នៅ​ជាមួយ​ប្អូនស្រី ចំណែក​ប្រពន្ធ និង​កូន​បាន​លែងលះគ្នា​យូរហើយ​ទៅ​រស់នៅក្នុង​ខេត្តកណ្តាល​។ ក្នុងពេល​កើតហេតុ​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ គាត់​បាន​យក​ដែក​ស្រួច​មកចាក់​ក និង​ផ្លែ​ឡា​ម​មក​អារ​.​ក​ខ្លួនឯង បណ្តាលអោយ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន និង​រងរបួស​ធ្ងន់ធ្ង​រហើយ​ត្រូវបាន​ក្រុមគ្រួសារ​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច ជួយ​ដឹក​ជនរងគ្រោះ​យក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​

ដោយឡែក​កាលពី​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ បុរស​រូបនេះ​បាន​យក​ឡា​ម​មក​អា​រក​ខ្លួនឯង​ម្តង​រួចមកហើយ ថែមទាំង​ស្រែក​ខ្លាំងៗ​ថា​មាន​គេ​មក​អារ​.​ក​គាត់​សម្លាប់ ឮដូចនេះ​បង ប្អូនៗ​ដែល​នៅ​ជាមួយ​បាននាំគ្នា​រត់គេចខ្លួន​ចេញពីផ្ទះ​អស់​ដោយសារតែ​ខ្លាច​បុរសរងគ្រោះ​កាប់សម្លាប់​។ ប្រមាណ​ជាង​២​ម៉ោង​ក្រោយមក​ក្រុមគ្រួសារ​ក៏បាន​ត្រឡប់មកផ្ទះ​វិញ ក៏​ស្រាប់តែ​ឃើញ​គាត់​យក​ផ្លែ​ឡា​ម​អារ​.​ក និង​យក​ពូថៅ​មក​កាប់​ជើង​ខ្លួនឯង​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ឃើញ​ដូចនេះ​ក្រុមគ្រួសារ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​បាន​ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ម្តង​រួចមកហើយ​។ ក្រោយមក​នៅ​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ បុរស​រូបនេះ​នៅតែ​ធ្វើ​សកម្មភាព​ដដែល ម្តង​យក​ខ្សែ​មក​ចងក ម្តង​យក​កណ្តាវ និង​ឡា​ម​មក​អារ​.​ក ចំណែក​ក្រុមគ្រួសារ​ចេះតែ​តាមមើល និង​ជួយ​រហូត​។​

​ក្រុមគ្រួសារ​បាន​ប្រាប់​អោយដឹងថា​៖ គាត់​មាន​ជំងឺ​ស​រសៃ​ប្រសាទ ពេលធ្វើ​ទុក​ម្តង​គឺ​ផ្អើល​គេ​ពេញ​ភូមិ ហើយ​ពេល​ចូល​ជួយ​ម្តងៗ គឺ​ពិបាក​នឹង​ជួយ​ណាស់ ព្រោះ​ពេល​គាត់​ធ្វើ​ទុក​ម្តងៗ បាន​ប្រើ​ផ្លែ​ឡា​ម ពូថៅ ដែក​ស្រួច និង​កណ្តាវ អារ​.​ក កាប់​ចាក់​ខ្លួនឯង ដែល​អាច​បង្កអោយមាន​គ្រោះថ្នាក់​ដល់​ក្រុមគ្រួសារ ឬ​អ្នកស្រុក​ក្នុងពេល​ចូលទៅ​ជួយ​គាត់​៕ រិ​ទ្ធិ ជ័យ

KA-11-02-2016-08 KA-11-02-2016-09