អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​ចក្រវាល​ពិត​ជា​មាន​រលក​នៃ​ទំនាញ


អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​ចក្រវាល​ពិត​ជា​មាន​រលក​នៃ​ទំនាញ

​រលក​នៃ​ទំនាញ​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​ Albert​ Einstein ដែល​ជា​អ្នកប្រាជ្ញ​រូបវិទ្យា​ដែល​មនុស្ស​ភាគ​ច្រើន​ជុំវិញ​ពិភពលោក​បាន​​​ស្គាល់​តាំង​ពី​១០០​ឆ្នាំ​មុន​មក​ម្ល៉េះ​។ ប៉ុន្តែ​ការ​រក​ឃើញ​របស់លោក មិន​ត្រូវ​បាន​គេ​ជឿជាក់​ប៉ុន្មាន​នោះ​ទេ​ព្រោះ​​មិនមានភស្តុតាង​​បញ្ជាក់​។​

 

តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​របស់​អាមេរិក​បាន​រក​ឃើញ​ថា​អ្វី​ដែល​លោក​ ​Einstein បាន​លើក​ឡើង​គឺ​ជា​ការ​ពិត​ ដោយ​ពួក​គេ​បាន​រក​ឃើញ​ថា​ចក្រវាល​ពិត​ជា​មាន​រលក​នៃ​ទំនាញ​ពិត​មែន​។

 

អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​ចក្រវាល​ពិត​ជា​មាន​រលក​នៃ​ទំនាញ

 

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​បាន​ពន្យល់​ថា​គេ​បាន​ប្រើ​នូវ​បច្ចេកវិទ្យា​ពន្លឺ​ឡាស៊ែរ​ដែលអាចចាប់បាន​នូវ​រលក​កម្រិតទាបនៃ​ទំនាញ​របស់​ចក្រវាល​។​ ពួក​គេ​បាន​បន្ត​ទៀត​ថា​រលក​នៃ​ទំនាញ​ គឺ​មាន​គ្រប់​ទី​កន្លែង​ទាំងអស់​ទោះ​ជា​នៅ​ក្នុង​លំហ​នៃ​គន្លង​តារា​វិថី​ក៏​ដោយ​។​ បញ្ជាក់​ផង​ដែរ​ថា​រលក​នៃ​ទំនាញ​គឺ​កើត​ចេញ​ពី​ការ​រង្វិល​ជុំ​របស់ Black Hole នៅ​ក្នុង​លំហ​កាស​របស់​ចក្រវាល៕​

 

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ wallstreet