លោក នាង ផាត លើកឡើង​ពី​សារសំខាន់ នៃ​ដំណើរ​ទស្សនកិច្ច របស់​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន មក​កម្ពុជា​

ភ្នំពេញ: នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន មក​កម្ពុជា ពិត​ជាមាន​សារសំខាន់ ជាពិសេស​ជប៉ុន តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​រួមចំណែក​សម្រេច​នូវ​សមាគមន៍​អាស៊ាន​តែមួយ និង​បាន​ជួយឧបត្ថម្ភ​គាំទ្រ ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​កន្លងមក​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក តូ​រូ មី​មូរ៉ា (Toru Mimura)  អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន ក្នុងឱកាស​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច និង​បំពេញការងារ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែ កុម្ភៈ ឆ្នាំ​២០១៦​។​

​នៅក្នុង​ជំនួប​នាឱកាស​នោះ លោក នាង ផាត បាន​សំដែង​ការស្វាគមន៍ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នាពេល​កន្លងមក ។ លោក នាង ផាត បាន​បញ្ជាក់ថា ជប៉ុន​ជានិច្ច ជា​កាល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​រួមចំណែក​សម្រេច​នូវ​សមាគមន៍​អាស៊ាន​តែមួយ ក្នុង​រយៈពេល​កន្លងមក​នេះ ។ លោក នាង ផាត បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់ លោក តូ​រូ មី​មូរ៉ា មាន​សារសំខាន់​នៅ​កម្ពុជា និង នៅក្នុង​ប្រទេស​អាស៊ាន ។ លោក នាង ផាត បាន​បញ្ជាក់ថា កម្ពុជា​នឹង​បន្ត​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង ជប៉ុន​ដែល​ធ្លាប់បាន​ប្រជុំ​លើក​ទី​១ កន្លងមក​នៅ​ប្រទេស មី​យ៉ាន់​ម៉ា​នា ឆ្នាំ ២០១៤ ។​
​មានមតិ​ឆ្លើយតប​វិញ លោក តូ​រូ បាន​រំលឹក​ឡើងវិញ​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន ដែល ជប៉ុន​បាន​ជួយ​ដល់​កម្ពុជា ក្នុងការ​ពង្រឹងសមត្ថភាព​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា និង​ការបន្ត​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងការពារជាតិ ប្រទេស​ទាំងពីរ កម្ពុជា​ជប៉ុន ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត ។ លោក ក៏បាន​លើកឡើង​ពី​គោលបំណង របស់​ជប៉ុន​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង ជប៉ុន​ជាថ្មី​ម្តងទៀត ក្នុងខណៈ​ពេលដែល​ប្រទេស​ឡាវ​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១០ នៅក្នុង​ឆ្នាំនេះ ។ លោក តូ​រូ បាន​បញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី​១ រវាង​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ជោគជ័យ​ដែល​ប្រទេស​មី​យ៉ាន់​ម៉ា ធ្វើជា​ម្ចាស់ផ្ទះ ក្នុងនោះ​ក៏មាន​ការចូលរួម​គាំទ្រ​ពី​កម្ពុជា​ផងដែរ ។​
​មានមតិ​ឆ្លើយតប​វិញ លោក នាង ផាត បាន​សំដែង​ការគាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក តូ​រូ មី​មូរ៉ា ដែល​ទាក់ ទង​ទៅនឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នៅ​ប្រទេស​ឡាវ  កិច្ចប្រជុំ​អនុរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន - ជប៉ុន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី ការពារជាតិ​អាស៊ាន​ក្រៅផ្លូវការ​នៅ​ប្រទេស​ឡាវ ។ លោក នាង ផាត ក៏បាន​សំដែង​ការស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់ លោក តូ​រូ មី​មូរ៉ា អនុរដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ដែល​ស្របតាម​គោលនយោបាយ​របស់​ប្រទេស​ជប៉ុន ក៏ដូចជា​ស្របតាម​សភាពការណ៍ ជាក់ស្តែង​ដើម្បី​ពង្រឹង សន្តិភាព ស្ថិរភាព និង វិបុល​ភព នៅក្នុង​តំបន់ ៕