Couple Run បង្វែរ​ការគិត​មិនមែន​រត់​តែ​ជា​គូ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់ ប៉ុន្តែ​ដើម្បី​គន្ធបុប្ផា​

ភ្នំពេញ​: Couple Run ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​១៤​កុម្ភៈ ខាងមុខនេះ​សូម​ទាំងអស់គ្នា កុំ​មានការ​យល់ច្រឡំ​ថា​គឺជា​ការរត់​បែប​គូសង្សារ តែមួយ​មុខ​នោះ គឺ​វា​មិនមែន​ទេ ប៉ុន្តែ​រូបភាព​នោះ​នឹង​រំលេច​ស្នេហា​បែប​ជា​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ បងប្អូន និង​ដៃគូ​សង្សារ​ផងដែរ​។ អ្វីដែល​ពិសេស​នោះ​គឺ​ដើម្បី​យក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ នេះ បើតាម​ការលើកឡើងរ​បស់ អគ្គនាយក Ice Watch លោក សួង ស៊ីម កាល​សន្និសីទ​ថ្ងៃ​សៅរ៍ ទី ៨ ខែកុម្ភៈ​នេះ ។

​យ៉ាងណាមិញ នៅក្នុង​កម្មវិធី Couple Run លោក សួង ស៊ីម បន្ត​ឲ្យ​ដឹង​ទៀតថា   “ វិញ្ញាសា ក្នុង​ថ្ងៃនោះ​មាន រត់​៣​គីឡូម៉ែត្រ និង​រត់​១០០​ម៉ែត្រ​” ។​

​អគ្គនាយក Ice Watch ថ្លែង​៖ “​បាទ​…​ថ្ងៃ Couple Run វិញ្ញាសា​យើង​មាន​រត់​៣​គីឡូម៉ែត្រ​ដោយ​ចងដៃ​គ្នា​ជាមួយ​ដៃគូ ជុំវិញ​បរិវេណ​ស្តា​ត​អូឡាំពិក និង​រត់​១០០​ម៉ែត្រ ចងជើង​គ្នា​នៅមុខ​ឆាក​ការប្រគំ​តន្ត្រី ហើយ​ចំពោះ​ការរត់​មិនមាន​យក​ចាញ់ឈ្នះ​អ្វី​នោះទេ គឺ​រត់​ដើម្បី​សប្បាយ​ទាំងអស់គ្នា​និង​អ្វីដែល​សំខាន់​នោះ​គឺ​យក​ថវិកា ជួយ​ពេទ្យ​គន្ធបុប្ផា​” ។​

​មិនតែប៉ុណ្ណោះ​លោក ប៉ែន វុទ្ធី តំណាង​សហព័ន្ធ​ស្ម័គ្រ​ចិត្តបាន​សំណូមពរ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​សុំ កុំ​ឲ្យ​មានការ​យល់ច្រឡំ​ដោយ​ប្រកាន់​ថា​កម្មវិធី Couple Run មាន​និន្នាការ​សំដៅលើ​គូសង្សារ​។ ជាក់ស្ដែង​កម្មវិធី​នេះ​ទៀតសោត​ផ្ដោត​សំខាន់​លើ​គោលការណ៍​៣​គឺ​៖
១. បំផុសសកម្មភាព​កីឡា​តាមរយៈ​ការរត់​ជាពិសេស​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​
២. ជួយ​ដល់​សង្គម រាល់​ការចំណាយ​ថវិកា​៦$ ក្នុងនោះ ៥០% ផ្ដល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​
៣.​ចុងក្រោយ​អ្នក​បាន​ចូលរួម​ទាំងអស់​អាចបង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកចូលរួម​ក្នុង​កម្មវិធី​ហើយក៏   អាច​បង្ហាញ​ក្តី​ស្រលាញ់​ទៅកាន់​មនុស្ស​ជុំវិញខ្លួន​ដូចជា​គ្រួសារ មិត្ត​ភ័ក្តិ និង​ដៃគូ​សង្សារ​ជាដើម​។​

​ព្រឹត្តិការ​ណ៏​នេះ នឹងត្រូវ​ធ្វើឡើង​ចំ​ថ្ងៃទី​១៤ កុម្ភៈ​តែម្ដង ចាប់ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង ៨:៣០ យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​មានការ​រៀបចំឡើង​ដោយ Ice Watch រួមជាមួយ​ម្ចាស់​ឧបត្ថម្ភ​ជាច្រើន​ដូចជា​សហ​ព​ន្ធ័​ខ្មែរ​អត្ត​ពលិកម្ម​ស្ម​គ្រ័​ចិត្ត និង​ក្រ​សូង​អប់រំ​យុវជន និង កីឡា​។ រួមសហការ​ដោយ Phillip Bank , True money , Ice park , Berroca,  Yadah cosmetic and make up ,Deluxe Chicken , Libresse, JM asia, Legend, Freeze និង Cam-Idea ដែល​ក្នុងនោះ ក្រុមហ៊ុន​ឌី​ជី អ៊ីនធឺណិត បាន​ចូល​រួមសហការ​ឧបត្ថម្ភ​ក្នុងន័យ​មួយ​ដើម្បី​ជាការ​ជួយ​ដល់​សង្គមជាតិ ក៏ដូចជា​ការបង្ហាញ​អត្ថន័យ​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់​ផងដែរ​។​អ្នក​ទាំងអស់គ្នា អា​ចរក​ទិញ​សំបុត្រ​បាន​ក្នុងតម្លៃ ៦ ដុល្លារ​នៅតាម​ទីតាំង​៖
១. សាខា ice-watch ព្រះមុនីវង្ស (០៧៧ ៧៥ ១០០០)
២. Ice Park ផ្សារ​ទំនើប​អ៊ី​អន​ជាន់​ទី​៤ (០៨១ ៥១៧ ៥៥៥)
៣. ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​
៤. ហាង Deluxe Chicken មាត់ទន្លេ​ជិត Khmer Royal (០១៦ ៥៨ ៥៨ ៨៣)
៥. តាម​សាលា និង​សាកលវិទ្យាល័យ​មួយចំនួន​ដែលមាន​ក្រុម​ស្ម័គ្រចិត្ត​របស់ ice-watch ។​

​អ្នកចូលរួម​ក៏​នឹង​ទទួលបាន​ការផ្ដល់ជូន​ពិសេស​ពី​ការទិញ​សំបុត្រ​ចូលរួម​ផងដែរ​៖
– អាវយឺត​ដ៏​ស្រស់ស្អាត​មួយ​, cheer balloon មួយ និង​កងដៃ​មួយ​របស់ ice-watch
– ទឹកបរិសុទ្ធ​មួយ​ដប ទឹក​ផ្លែឈើ Freeze មួយ​កំប៉ុង​
– សំបុត្រ​ជិះ​ស្គី​ទឹកកក​ពី Ice Park បញ្ចុះតម្លៃ ៥០%
– កាដូ​ពី Libresse
– កាត​បញ្ចុះតម្លៃ​សម្រាប់ Deluxe Chicken

​កាន់តែ​ពិសេស​! សម្រាប់​អ្នក​ដែល​ទិញ​សំបុត្រ​បាន​មុន នឹង​ទទួលបាន​៖
– សំបុត្រ​ជិះ​ស្គី​ទឹកកក Free 100% ពី ICE Park
– កាដូ​ពី​ផលិតផល​កូរ៉េ Yadah
– សំបុត្រ​កុន​2D, Popcorn និង​កូ​កា កូ​ឡា នៅ Legend Cinema
– Vitamin Beroca

​មកដល់ពេលនេះ​តាម​តួលេខ​របស់​ក្រុមការងារ​លក់​សំបុត្រ​បាន​ជិត​មួយ​ពាន់​សំបុត្រ ហើយក៏​សង្ឃឹមថា​ដល់​ថ្ងៃនោះ​នឹងមាន​ចំនួន​អ្នកចូលរួម​កាន់តែច្រើន ជាង​នេះ​ដើម្បី​បាន​ទាំង​សប្បាយ និង​នាំយក​ថវិកា​ជូន​គន្ធបុប្ផា​៕

Couple Run បង្វែរ​ការគិត​មិនមែន​រត់​តែ​ជា​គូ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់ ប៉ុន្តែ​ដើម្បី​គន្ធបុប្ផា​

Couple Run បង្វែរ​ការគិត​មិនមែន​រត់​តែ​ជា​គូ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់ ប៉ុន្តែ​ដើម្បី​គន្ធបុប្ផា​

Couple Run បង្វែរ​ការគិត​មិនមែន​រត់​តែ​ជា​គូ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់ ប៉ុន្តែ​ដើម្បី​គន្ធបុប្ផា​
Couple Run បង្វែរ​ការគិត​មិនមែន​រត់​តែ​ជា​គូ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់ ប៉ុន្តែ​ដើម្បី​គន្ធបុប្ផា​