ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំ​ជិត​១០​កញ្ចប់​

ភ្នំពេញ: កម្លាំង​ល្បាត​ចម្រុះ​ខណ្ឌ​បានធ្វើការ​ត្រូតពិនិត្យ អាវុធ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់កាលពី​វេលា​ម៉ោង ជាង​៧​យប់ ថ្ងៃទី​១១ ខែកុម្ភ​: ឆ្នាំ​២០១៦ ត្រង់ចំណុច មុខ​សាលាចិន​ហួរ​ម៉េង ផ្លូវ​៣៦៩ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ។​

​ជនសង្ស័យ​ទា​ណង​២​នាក់​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ស៊ឹម សុ​ផានិត ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤២៤​ផ្លូវ​៥១៨ ភូមិ​ទួលគោកសង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​និង​ទី​២-​ឈ្មោះ​ជា ប្រាជ្ញាហៅ ញ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ បាន​ដកហូត​ថ្នាំ​ចំនួន​៨​កញ្ចប់​តូច ម៉ូតូ​១​គ្រឿងទូរស័ព្ទដៃ​១​គ្រឿង​ផងដែរ​។ ប​ច្ច​ប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ បានកំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមនិតិ​វិធី​៕R

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំ​ជិត​១០​កញ្ចប់​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំ​ជិត​១០​កញ្ចប់​