អស្ចារ្យណាស់! ពេលនេះ សុនខកំសត់ ត្រូវបានម្ចាស់ថ្មី យកទៅចិញ្ចឹមហើយ ជិះសុទ្ធតែ Mercedes ទៀត!

ថៃ៖ ក្រោយពេលម្ចាស់គណនីហ្វេសប៊ុក Thanawan Thongporn បានធ្វើការបង្ហោះរូបភាព និងទទូចសុំឲ្យមានអ្នកទទួលយកសុនខញីកំសត់មួយក្បាល ទៅចិញ្ចឹមរួចមក នៅពេលនេះដែរសុខនញីនោះ ត្រូវបានគេទទួលយកទៅចិញ្ចឹមហើយ។

អស្ចារ្យណាស់! ពេលនេះ សុនខកំសត់ ត្រូវបានម្ចាស់ថ្មី យកទៅចិញ្ចឹមហើយ ជិះសុទ្ធតែ Mercedes ទៀត!

សត្វសុខនដ៏គួរឲ្យអាណិតមួយក្បាល ដែល ទីបំផុតត្រូវបានប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងថា វាបានបែកពីម្ចាស់ ដោយសារតែវាបានធ្លាក់ពីលើទូកកាលពីមួយខែមុន ទើបធ្វើឲ្យវាត្រូវជាប់គាំងនៅទីនោះ កណ្តោចកណ្តែងទីទៃតែម្នាក់ឯងបែបនេះ។ជារៀងរាល់ថ្ងៃ វាតែងតែអង្គុយនៅកំពង់ផែ Rama V ហើយសម្លឹងមើលយ៉ាងឆ្ងាយដាច់កន្ទុយភ្នែក តាមដងទន្លេចៅប្រាយ៉ា ដើម្បីទន្ទឹងរង់ចាំម្ចាស់របស់វា មកទទួលយកវា ត្រឡប់ទៅផ្ទះវិញ។

តែយ៉ាងណាមិញ នៅពេលនេះវិញ សុខនដ៏កំសត់មួយក្បាលនេះ លែងឯកោទៀតហើយ ដោយសារតែពេលនេះមានម្ចាស់ថ្មីព្រមយកទៅចិញ្ចឹម និងបានជិះសុទ្ធតែរថយន្តម៉ាក Mercedes មកទទួលវាថែមទៀតផង។

អ្នកស្រី Rungrot Kongpiban ដែលជាអ្នកទទួលយកសុនខញីនេះ ទៅចិញ្ចឹមបានដាក់ឈ្មោះថ្មីឲ្យវាថា “Th Ruea” ឬ ជាភាសាអង់គ្លេសថា “Pier” មានន័យថា “ផែ” ឬ “កំពង់ផែ” ។ អ្នកស្រីបានថតរូបជាច្រើនសន្លឹក និងបង្ហោះសារមួយនៅលើបណ្តាញសង្គមថា “មានមនុស្សជាច្រើន ដែលចង់យកវាទៅចិញ្ចឹម ប៉ុន្តែវាបានហក់ចូលឡានខ្ញុំ​ ប្រហែលជាវាមាននិស្ស័យជាមួយខ្ញុំហើយមើលទៅ ហើយខ្ញុំក៏រីករាយ និងស្វាគមន៏ជានិច្ច ប្រសិនបើម្ចាស់របស់វាចង់ទាក់ទងខ្ញុំយកវាត្រឡប់ទៅវិញ”។

ចុងក្រោយជីវិតដ៏កំសត់ របស់សុនខមួយក្បាលនេះ រស់នៅដោយភាពរីករាយ ជាមួយម្ចាស់ថ្មីរបស់វាផងដែរ៕

អស្ចារ្យណាស់! ពេលនេះ សុនខកំសត់ ត្រូវបានម្ចាស់ថ្មី យកទៅចិញ្ចឹមហើយ ជិះសុទ្ធតែ Mercedes ទៀត!អស្ចារ្យណាស់! ពេលនេះ សុនខកំសត់ ត្រូវបានម្ចាស់ថ្មី យកទៅចិញ្ចឹមហើយ ជិះសុទ្ធតែ Mercedes ទៀត!អស្ចារ្យណាស់! ពេលនេះ សុនខកំសត់ ត្រូវបានម្ចាស់ថ្មី យកទៅចិញ្ចឹមហើយ ជិះសុទ្ធតែ Mercedes ទៀត!អស្ចារ្យណាស់! ពេលនេះ សុនខកំសត់ ត្រូវបានម្ចាស់ថ្មី យកទៅចិញ្ចឹមហើយ ជិះសុទ្ធតែ Mercedes ទៀត!អស្ចារ្យណាស់! ពេលនេះ សុនខកំសត់ ត្រូវបានម្ចាស់ថ្មី យកទៅចិញ្ចឹមហើយ ជិះសុទ្ធតែ Mercedes ទៀត!អស្ចារ្យណាស់! ពេលនេះ សុនខកំសត់ ត្រូវបានម្ចាស់ថ្មី យកទៅចិញ្ចឹមហើយ ជិះសុទ្ធតែ Mercedes ទៀត!អស្ចារ្យណាស់! ពេលនេះ សុនខកំសត់ ត្រូវបានម្ចាស់ថ្មី យកទៅចិញ្ចឹមហើយ ជិះសុទ្ធតែ Mercedes ទៀត!

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត