ចៀសវាង ៥ចំណុចនេះ ដើម្បីកុំឲ្យលុយមកបំផ្លាញស្នេហារបស់អ្នក

មានកត្តាជាច្រើនដែលអាចជួយបង្កើតស្នេហា ឬបំបែកស្នេហារបស់អ្នកបាន។ ឧទាហរណ៏លុយ ដើរតួនាទីយ៉ាងក្នុងការបំផ្លាញស្នេហារបស់អ្នក។ យើងទាំងអស់គ្នាធ្លាប់ឃើញញយដងមកហើយថា ស្នេហាត្រូវបែកបាក់គ្នា ដោយសារបញ្ហាចំណងគ្រួសារ ឬជម្លោះក៏ព្រោះតែកត្តាលុយនេះ។
 
ចៀសវាង ៥ចំណុចនេះ ដើម្បីកុំឲ្យលុយមកបំផ្លាញស្នេហារបស់អ្នក
ហិរញ្ញវត្ថុរបស់អ្នកងាយនឹងបើកចិត្តរបស់អ្នកដទៃបាន។ ដោយសារតែលុយដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវិត ដូច្នេះអ្នកត្រូវរៀនគ្រប់គ្រងវា និងមិនឲ្យវាបំផ្លាញស្នេហារបស់អ្នកបាន។
មនុស្សត្រូវការភាពឆ្លាត ដើម្បីគ្រប់គ្រងកត្តាសំខាន់មួយនេះ។ ការមិនអើពើនឹងវា ក៏អាចធ្វើឲ្យអ្នកក្ស័យធនផងដែរ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្នចំពោះការសម្រេចចិត្ត និងបង្កើតច្បាប់ឡើងជាសំខាន់។ ចំណុចនេះនឹងមិនអាចប៉ះពាល់ដល់ស្នេហារបស់អ្នកឡើយ។
មិនសប្បាយចិត្តពេលគូស្នេហ៏អ្នកនៅតែចាយលុយរបស់អ្នក
ប្រសិនបើអ្នកមានអារម្មណ៏ថា គូស្នេហ៏របស់អ្នកកំពុងចាយលុយរបស់អ្នកដោយគ្មានសំចៃ ហើយបញ្ហានេះកំពុងប៉ះពាល់ដល់អ្នក ដូច្នេះអង្គុយចុះ ហើយគិតថា តើត្រូវដោះស្រាយបញ្ហានេះដោយវិធីណា មុនពេលដែលស្នេហាត្រូវជួបនឹងរឿងបែកបាក់គ្នា។
ឧស្សាហ៏ឈ្លោះគ្នាដោយសារតែបញ្ហាប្រាក់
នេះជាមិនមែនរឿងល្អចំពោះស្នេហារបស់អ្នកឡើយ។ រាល់ជម្លោះទាំងឡាយកើតឡើងដោយសារតែកត្តាលុយមានតែធ្វើឲ្យរឿងកាន់តែធ្ងន់ធ្ងរឡើងៗចំពោះអ្នកតែប៉ុណ្ណោះ។ នៅពេលអ្វីៗ អ្នករៀបចំបានត្រឹមត្រូវ នោះអ្នកនឹងមិនត្រូវមកប្រឈមមុខនឹងបញ្ហានេះឡើយ។
លាក់បាំងពីរឿងហិរញ្ញវត្ថុរបស់អ្នក
នេះជាមូលហេតុសំខាន់បំផុតដែលអាចបំផ្លាញស្នេហារបស់អ្នក។ ការលាក់បាំងលើការចំណាយរបស់អ្នក អាចធ្វើឲ្យស្វាមីភរិយាបែកបាក់គ្នា។ អ្វីដែលសំខាន់ អ្នកទាំងពីរត្រូវពិភាក្សាគ្នាពីហិរញ្ញវត្ថុ ជាពិសេសប្រសិនបើអ្នកកំពុងគម្រោងចង់រៀបការជាមួយគ្នា។
ការប្រណាំងប្រជែងគ្នាលើប្រាក់ចំណូល
អ្នកត្រូវយល់ថា ស្វាមីភរិយាមិនត្រូវមានការប្រកួតប្រជែងពីប្រាក់ចំណូលឡើយ។
អ្នកទាំងពីរត្រូវធ្វើការដើម្បីសម្រេចដល់គោលដៅការសន្សំប្រាក់ជាជាងការប្រណាំងប្រជែងគ្នា។ នេះអាចបណ្តាលឲ្យជម្លោះកើតមានឡើង។
ការជ្រើសរើសគូស្នេហ៏ដើម្បីលុយ
ប្រសិនបើអ្នកជាមនុស្សមុខលុយ ហើយជ្រើសរើសស្នេហាដើម្បីលុយ ក្រោយមកបញ្ហាប្រាកដជាកើតមានឡើង។ ការជ្រើសរើសយកគូស្នេហ៏ដើម្បីតែលុយ ហើយសម្លឹងមើលឃើញការជួយរបស់គេចំពោះគ្រួសារអ្នក នឹងធ្វើឲ្យអ្នកជាមនុស្សគ្មានតម្លៃ។ ត្រូវចាំថា លុយអាចទិញអ្វីៗបានគ្រប់យ៉ាង តែមិនមែនជាស្នេហា៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចៀសវាង ៥ចំណុចនេះ ដើម្បីកុំឲ្យលុយមកបំផ្លាញស្នេហារបស់អ្នក