សាលារាជធានីភ្នំពេញ ធានាជួយរកការងារ ឲ្យជនពិការ ធ្វើទាំងអស់គ្នា

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានធានាអះអាងថា នឹងជួយរកការងារឲ្យបងប្អូន ពិការទាំងអស់ធ្វើ ប៉ុន្តែត្រូវបញ្ឈប់ការ ធ្វើអាជីវកម្មលើជនពិការតទៅទៀត ហើយត្រូវគ្រប់គ្រង ឲ្យបាននូវចំនួនជនពិការ នៅទូទាំងរាជធានីភ្នំពេញ កំណត់ឲ្យច្បាស់ពីអត្តសញ្ញាណរបស់ពួកគាត់។

យោងតាមគេហទំព័រហ្វេស ប៊ុក ឡុងឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “បើពួកគាត់ចង់នៅមណ្ឌល យើងត្រូវបញ្ជូនទៅមណ្ឌល ដោយមានការឧបត្ថម្ភ និងបីបាច់ថែ រក្សា ត្រឹមត្រូវ ។ ពិនិត្យមើលឡើងវិញថា អង្គការណាខ្លះធ្វើការជាមួយជនពិការ មានច្បាប់ ឬអត់ច្បាប់ ហើយអង្គការ ដែលមានច្បាប់បានអនុវត្តគោលការណ៍របស់ខ្លួនហើយ ឬនៅ”។

លោកបន្ដថា ការរៀបចំបណ្ដុះបណ្ដាលទៅតាមសមត្ថភាពរបស់ពួកគាត់ ដើម្បីបន្ស៊ីជាមួយនឹងការងារផ្សេងៗ ហើយអាចឱ្យគាត់រស់នៅក្នុងសង្គមដូចគេដូចឯងបាន។រដ្ឋបាលរាជធានីភ្នំពេញ នឹងជ្រើសរើសបងប្អូន ពិការមួយចំនួន ដើម្បីមកបម្រើការងារទៅតាមសមត្ថភាពរបស់ពួកគេ។

សូមបញ្ជាក់ថា បងប្អូនពិការ  គាត់ពិតជាពិបាកម្យ៉ាងហើយ ដូច្នេះគ្រប់គ្នាត្រូវតែចូលរួមលើកទឹកចិត្ត និងឱ្យតម្លៃ ចំពោះគាត់ មិនត្រូវយកគាត់ធ្វើជាអាជីវកម្ម ដើរច្រៀងតាមដងផ្លូវ ទីសាធារណៈនានានោះទេ៕

សាលារាជធានីភ្នំពេញ ធានាជួយរកការងារ ឲ្យជនពិការ ធ្វើទាំងអស់គ្នា

សាលារាជធានីភ្នំពេញ ធានាជួយរកការងារ ឲ្យជនពិការ ធ្វើទាំងអស់គ្នា

សាលារាជធានីភ្នំពេញ ធានាជួយរកការងារ ឲ្យជនពិការ ធ្វើទាំងអស់គ្នា