សម្ភោធដាក់អោយ ប្រើប្រាស់ផែដែក ទេសសចរណ៍2គ្រឿង នៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅក្រោមដើមពោធិផ្សារក្រោមមាត់ទន្លេក្រុងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី11 ខែកុម្ភៈឆ្នាំ2016 ម្សិលមិញ មានពិធីក្រុងពាលី និងពិធី សម្ភោធដាក់អោយប្រើប្រាស់ផែដែក ទេសចរណ៍ ២គ្រឿង គឺ១.ដាក់នៅកំពង់ផែ ទេសចរណ៍ផ្សារក្រោម ក្រុងកំពង់ឆ្នាំង  និង២ដាក់ នៅកំពង់ផែក្នុង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក ឈួរ ច័ន្ទឌឿន នាឱកាសនោះបានមានប្រសាសន៍ ទៅកាន់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងពិធិសម្ភោធ ដាក់អោយប្រើប្រាស់ កំពង់ផែទាំង២ នេះថា៖ ការរៀបចំធ្វើពិធីក្រុងពាលីតាមទំនៀមទំលាប់នេះ លោកមានជំនឿថា ត្រូវសែនព្រែនអោយអរុកអរក្សអ្នក និងលោកយាយ ម្ចាស់ទឹកម្ចាស់ដី តាមប្រពៃណីបុរាណ ដើម្បីសុំសេចក្តីសុខ ជូនប្រជាពលរដ្ឋ ជាទូទៅនៅក្នុងខេត្តកំពង់ឆ្នាំង ដែលជាអ្នប្រើប្រាស់ផែដែកនេះ ព្រោះថានៅរដូវចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌម្តងៗ មានប្រជាពលរដ្ឋយើង ឡើងចុះឆ្លងកាត់ច្រើនណាស់ មានពេលខ្លះបើយើងមិនជឿ និងមិនបន់ ស្រន់សែនព្រែនអោយដូនតា ក៏យើង មិនសូវបានសេចក្តីសុខដែរ។ ឯកឧត្តម បានបន្តថា ផែដែកនេះមានសារៈប្រយោជន៍ សំខាន់ណាស់សំរាប់ភ្ញៀងទេចចរណ៍ មន្ត្រីរាជការ និងប្រជាពលរដ្ឋយើង សំណតទូកកាណូតពេលឡើងគោក ឬចុះពីលើគោកមកជិះកាណូតក្នុងទឹក ដែលកំពង់ផែមួយនេះមិនអាចខ្វះបានឡើយ។

ដោយឡែកកំពង់ផែ១គ្រឿងទៀតដូចគ្នានេះផងដែរ ក៍ត្រូវបានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានកសាងឡើងដាក់អោយប្រើប្រាស់ នៅកំពង់ផែឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីបំរើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ដូចជាចតកាណូតដរ កាណូតដឹកផលនេសាទ កាណូតដឹក កសិផលពីចំការមកទីរួមស្រុក និងក៏មានសារៈប្រយោជន៍យ៉ាងសំខាន់ផង ដែរសំរាប់ប្រជាពលរដ្ឋដឹក របស់ប្រើប្រាស់ផ្សេងៗ និងគ្រឿងសំណង់ ពីលើគោកចុះមកលើកាណូតក្នុងទឹក បើគ្មានំពង់ផែដែកនេះប្រជាពលរដ្ឋ ពិតជាជួបការលំបាកជាមិនខានឡើយ។

អភិបាលខេត្តរូបនេះក៏បានផ្តាំផ្ញើផងដែរ ដល់អាជ្ញាធរក្រុង ស្រុក សមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវរួមគ្នាជួយ ថែរក្សាផែដែកទាំង ២គ្រឿងនេះអោយ បានល្អ រឹងមាំយូរអង្វែរដើម្បីជួយសម្រួលដល់ការឈប់សុំចត របស់យើងពេលធ្វើដំណើរតាមផ្លូវទឹក។

ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត លោក កែវ ពៅ បានអោយដឹងថា៖ ផែដែកទាំង២គ្រឿងនេះ ក្នុង១គ្រឿងៗមានបណ្តោយ ប្រវែង១២ម៉ែត្រ និងទទឹង៦ម៉ែត្រ កសាងឡើងដោយថវិការរបស់ក្រសួង សាធារណៈការ ឧបត្ថម្ភជូន ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ខណៈកំពង់ផែចាស់ បានពុកខូតអស់ទៅហើយមិនអាច ជួសជុលប្រើប្រាស់បានឡើយ៕

សម្ភោធដាក់អោយ ប្រើប្រាស់ផែដែក ទេសសចរណ៍2គ្រឿង នៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង

សម្ភោធដាក់អោយ ប្រើប្រាស់ផែដែក ទេសសចរណ៍2គ្រឿង នៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង

សម្ភោធដាក់អោយ ប្រើប្រាស់ផែដែក ទេសសចរណ៍2គ្រឿង នៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង