ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ជនសង្ស័យ​ម្នាក់​ ឈ្មោះ គល់ សុខ​គី​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​នៅ​​ក្នុង​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ ​​កាល​ពី​​វេលា​ម៉ោង​២​និង​៣០​នាទីរសៀលថ្ងៃ​ទី​១១ កុម្ភៈ ២០១៦ ​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់ ​ក្នុង​នោះ​មាន​ធំ​១​កញ្ចប់​ និង​តូច​៩កញ្ចប់ ត្រូវ​បាន​រៀបចំ​បែបបទ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ​​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ កុម្ភៈ​ នេះ ​។

លោក​វរ​សេនី​យ៍ទោ ​ឈ​ន សុ​ធន ​អធិការ​នគរបាល​ក្រុង​សួង ​​បាន​ឱ្យ​ដឹង​​ថា ក្រៅពី​ថ្នាំ​ញៀន​ខាង​លើ សមត្ថកិច្ច​​ក៏​​​ដកហូត​​បាន​​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ​រួម​​មាន ដប​​សម្រាប់​សេព​គ្រឿងញៀន​១ ថង់​​​វេច​ខ្ចប់​មួយចំនួន ដែកកេះ​១ ។​ ​​តាម​គោល​ការ​ណ៍របស់​​លោក​ស្នងការ​នគរបាល​ខេត្ត ​បាន​​ឲ្យ​សមត្ថកិច្ច​បន្ត​ស្រាវ​ជ្រាវ​តាម​ចាប់​បក្សពួក​មួយ​ចំនួន​ទៀត  មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕