កាច់កុងគ្នា​រឿង​ស្រី​ស្នេ​ហ៍​​ ​ដេញ​កាប់​​​គ្នា​ផ្អើល​​ក្រុង​ក្រចេះ

ខេត្តក្រចេះ ៖ នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាប​ក្មេង​ទំនើង​២​ក្រុម មាន​ទាំង​ខ្មែរ​-​វៀតណាម ដែល​ប្រដាប់​ដោយ​ដាវ កាំបិត និង​ដែក​បំពង់​​ទីប បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​ចាក់​គ្នា​ដូច​ក្នុង​រឿងកុន បណ្តាល​ឱ្យ​ខ្លះ​របួសធ្ងន់​ស្ទើរ​សា្ល​ប់ ដែល​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​មុខ​ទីប្រជុំជន​សាលាខេត្ត​តែ​ម្តង ។

ក្មេង​ទំនើង​ដែល​ត្រូវ​ចាប់ខ្លួន​បាន​២​នាក់ ម្នាក់​ឈ្មោះ​នៀវ រ៉ុ​ង ហៅ​ហំ អាយុ​១៨​ឆ្នាំ រស់នៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ និង​ម្នាក់​ទៀត​ឈ្មោះ​មាន សុ​ផាត​ណែ​ត អាយុ​២០​ឆ្នាំ រស់នៅ​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ ។ ក្នុង​នោះ​មាន​អ្នក​រង​គ្រោះ​ធ្ងន់​ចំនួន​២​នាក់ ខ្មែរ -​វៀតណាម និង​កំពុង​តែ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​។

មានការ​ភ្ញាក់​រត់​ជាន់​ជើង​គ្នា ក្រុម​អ្នក​រាំ អ្នក​ដើរ​ហាត់ប្រាណ និង​អ្នក​នៅ​អង្គុយ​លេង​តាម​បង់​ជួរ​មាត់ទន្លេ មុខ​ទីប្រជុំជន​មុខ​សាលាខេត្ត កាលពី​ល្ងាច​ថ្ងៃ​ទី​១១ កុម្ភៈ នៅ​ពេល​ដែល​មានការ​រត់​ដេញ​វាយ​កាប់​ចាក់​គ្នា ពី​ពួក​ក្រុម​ពួកក្មេង​ទំនើង​២​ក្រុម រស់នៅ ក្នុង​សង្កាត់​២​ផ្សេង​គ្នា ក្នុង​ក្រុង​ក្រចេះ បណ្តាល​ឱ្យ​របួសធ្ងន់​២​នាក់ និង​ត្រូវ​ចាប់ខ្លួន​២​នាក់​។

នគរបាល​ព្រហ្មទណ្ឌ​ដែល​បាន​ចុះ​ល្បាត បាន​ទាន់​ពេលវេលា​នៃ​ការ​ដេញ​វាយ​កាប់​ចាក់​របស់​ក្មេង​ទាំង​២​ក្រុម​នោះ បានឱ្យ​ដឹង​ថា ជម្លោះ​ដែល​បង្ក​ឲ្យ​ឈាន​ដល់​ដេញ​វាយ​កាប់​ចាក់​គ្នា​នេះ បណ្តាល​មក​ពី​ជម្លោះ​ឌឺដង​កាច់​កុង​ស្រី​ស្នេហ៍​រៀង​ៗ​ខ្លួន​នៅ​ពេល​ផឹក​ទឹកត្នោតជូរ​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ ។

កាច់កុងគ្នា​រឿង​ស្រី​ស្នេ​ហ៍​​ ​ដេញ​កាប់​​​គ្នា​ផ្អើល​​ក្រុង​ក្រចេះ
កាច់កុងគ្នា​រឿង​ស្រី​ស្នេ​ហ៍​​ ​ដេញ​កាប់​​​គ្នា​ផ្អើល​​ក្រុង​ក្រចេះ
កាច់កុងគ្នា​រឿង​ស្រី​ស្នេ​ហ៍​​ ​ដេញ​កាប់​​​គ្នា​ផ្អើល​​ក្រុង​ក្រចេះ
កាច់កុងគ្នា​រឿង​ស្រី​ស្នេ​ហ៍​​ ​ដេញ​កាប់​​​គ្នា​ផ្អើល​​ក្រុង​ក្រចេះ
កាច់កុងគ្នា​រឿង​ស្រី​ស្នេ​ហ៍​​ ​ដេញ​កាប់​​​គ្នា​ផ្អើល​​ក្រុង​ក្រចេះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត