គឹមជុងអ៊ុន កាត់ទោសប្រហារ ជីវិតមេទាហានដ៏ មានអំណាចម្នាក់ទៀត

ប្រភពព័ត៍មានពីYahoo បានឲ្យដឹង កាលពីថ្ងៃម្សិលមិញថា មេដឹកនាំកូរ៉េលោក គឹមជុងអ៊ុន បានចេញបញ្ជាឲ្យ ធ្វើការ កាត់ទោស ប្រហារជីវិតលោក Ri Yong Gil ដែលជាមេទាហានដ៏សំខាន់ម្នាក់ នៅក្នុងជួរកងទ័ព របស់កូរ៉េខាងជើង។ លោកRiត្រូវបានគេដឹងថាគាត់ជាមេទ័ព ដ៏មានអំណាច មានឋានះធំបន្ទាប់ពីមេទ័ពលោក Hyon Yong Chol ដែលត្រូវ កូរ៉េខាងជើងកាត់ទោសប្រហារជីវិត ដូចគ្នាកាលពីឆ្នាំ២០១៥។

ប៉ុស្តិទូរទស្សន៍SBSរបស់កូរ៉េខាងត្បូង បានបញ្ជាក់ផងដែរថាលោក គឹមជុងអ៊ុនកាលពី ឆ្នាំ2013 បានដាក់ទោសប្រហារជីវិត លោកJang Song Thaekដែលត្រូវឪពុកមារ របស់ខ្លួនហើយលោកRiត្រូវបានគេជឿជាក់ថា គឺជាមនុស្សដែល ធ្លាប់នៅក្នុង ក្រុមជាមួយគ្នាដែរហើយត្រូវបាន ជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយ។

សារព័ត៍មានជាច្រើនរបស់កូរ៉េខាងត្បូង បានសរសេរថាការចោទប្រកាន់ហាក់ដូច ជាមានភាពអាក្រក់ ហួសហេតុប៉ុន្តែ ធាតុពិតមូលហេតុ នៃការដាក់ទោសប្រហែលជា អាចមកពីការមិនចុះសម្រុងខ្លួន ជាមួយនឹងរបបរបស់ លោក គឺមជុងអ៊ុនទៅវិញទេ៕

គឹមជុងអ៊ុន កាត់ទោសប្រហារ ជីវិតមេទាហានដ៏ មានអំណាចម្នាក់ទៀត