Klopp ​សុំ​ឲ្យ​​ Fans Liverpool អត់ធ្មត់​ ​​ដើម្បី​​ទទួល​ជោគជ័យ​​វិញ

Klopp ​សុំ​ឲ្យ​​ Fans Liverpool អត់ធ្មត់​ ​​ដើម្បី​​ទទួល​ជោគជ័យ​​វិញ

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​​ Liverpool ​​បាន​ស្នើសុំ​ដល់​អ្នកគាំទ្រ​របស់​ក្រុម​ហង្ស​ក្រហម ​​ឲ្យ​ទ្រាំ​អត់ធ្មត់​ និង​ទុក​ពេល​ឲ្យ​លោក​បន្តិច ដើម្បី​ឲ្យ​លោក​ដឹក​នាំ​ក្រុមទទួល​បាន​ភាព​ជោគជ័យ​​ខ្លាំង​ដូច​​អតីត​កាល​វិញ។

 

Klopp ​សុំ​ឲ្យ​​ Fans Liverpool អត់ធ្មត់​ ​​ដើម្បី​​ទទួល​ជោគជ័យ​​វិញ

Klopp ​សុំ​ឲ្យ​​ Fans Liverpool អត់ធ្មត់​ ​​ដើម្បី​​ទទួល​ជោគជ័យ​​វិញ

 

​​អតីត​អ្នកចាត់ការ​ក្រុម​ Borussia Dortmund ​វ័យ​៤៨​ឆ្នាំ​ បាន​​ប្រាប់​ដល់​ Sky Deutschland ថា៖ “ខ្ញុំ​មក​ទី​នេះ​រយៈពេល​៤​ខែ​ហើយ​ ​ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ថា​គ្រប់​គ្នា​ក្នុង​ក្លឹប​នេះ​​គឺ​ស្រេកឃ្លាន​ភាព​ជោគជ័យ​ខ្លាំង​ណាស់។ ប៉ុន្តែ​ទោះបី​​​គ្រប់​គ្នា​​ចង់​បាន​ជោគជ័យ​ឆាប់ៗ ​ក៏​ពួកគេ​ទាំង​អស់ ទាំង​អ្នកគាំទ្រ​ ​ត្រូវ​តែ​អត់ធ្មត់ ​និង​ត្រូវ​​ចំណាយ​ពេល​ជាក់​លាក់​​មួយ ដើម្បី​​ទទួល​បាន​ភាព​ជោគ​ជ័យ​​នោះ”។

 

“ខ្ញុំ​មាន​អារម្មណ៍​​ល្អ​ណាស់​នៅ​ទីនេះ។ នេះ​ជា​ក្លឹប​អស្ចារ្យ ជា​កន្លែង​អស្ចារ្យ។ Anfield ជា​កីឡដ្ឋាន​​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​អ្នក​​ស្រមៃ​ឃើញ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ជា​ច្រើន។ ​មាន​អ្នកចាត់ការ និង​កីឡាករ​ល្អៗ​ជា​ច្រើន​ធ្លាប់​លេង​ឲ្យ​ Liverpool។ យើង​កំពុង​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ នាំ​​យក​ភាព​ជោគជ័យ​​មក​ឲ្យ​ក្លឹប​វិញ”។ ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បន្ថែម។

 

Klopp ​សុំ​ឲ្យ​​ Fans Liverpool អត់ធ្មត់​ ​​ដើម្បី​​ទទួល​ជោគជ័យ​​វិញ

Klopp ​សុំ​ឲ្យ​​ Fans Liverpool អត់ធ្មត់​ ​​ដើម្បី​​ទទួល​ជោគជ័យ​​វិញ

 

Klopp ​បាន​ឡើង​​​ដឹក​នាំ​ហង្ស​ក្រហម ជំនួស​លោក​ Brendan Rodgers ​កាល​ខែ​តុលា ​ប៉ុន្តែ​លោក​ពុំ​ទាន់​បង្ហាញ​ពី​ស្នាដៃ​​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ​ទេ ខណៈ​ដែល​ Liverpool កំពុង​តែ​ដុនដាប​ដដែល ដោយ​ស្ថិត​នៅ​លេខ​៩ ក្នុង​តារាង​ Premier League បច្ចុប្បន្ន។ យ៉ាង​ណា ​អ្នក​ចាត់ការ​រូប​នេះ​ សង្ឃឹម​ជួយ​ហង្ស​ក្រហម​ លើក​ពាន​លើក​ដំបូង​រយៈពេល​៤​ឆ្នាំ ពេល​ប៉ះ​ Manchester City នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​ Capital One Cup ​ចុង​ខែ​​កុម្ភៈ​នេះ៕

 

-ចុចអាន៖ ម្ចាស់​ក្លឹប Liverpool មិន​ដំឡើង​ថ្លៃ​សំបុត្រ និង​សុំទោស​អ្នកគាំទ្រ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ skysports