ទាស់​ពាក្យសំដី​គ្នា​បន្តិច​ប​ន្ទួ​ច​ ដក​កាំភ្លើង​បាញ់រះ​ជាច្រើន​គ្រាប់ របួសធ្ងន់ និង ស្រាល​បីនាក់​

Doliprane TVC

​ភ្នំពេញៈ ក្រុម​ជនសង្ស័យ​មួយក្រុម មាន​គ្នា​បីនាក់​បានធ្វើ​សកម្មភាព​បាញ់រះ​ជាច្រើន​គ្រាប់​ទៅលើ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយលេង​នៅ​ខាង​ហាង​ម៉ាស្សា​មួយកន្លែង បណ្ដាលឱ្យ​រងរបួស​ធ្ងន់ និង ស្រាល​ចំនួន​បីនាក់​ហើយ​ក្រោយពី​ធ្វើ​សកម្មភាព​បាញ់​រួចហើយ ជនសង្ស័យ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ។ ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់​ចុះ​ដល់​កន្លែងកើតហេតុ​កាលពី​វា​លា​ម៉ោង ២១ និង ៣៥ នាទី​យប់ ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ខាង​ហាង​ម៉ាស្សា​យីហោ ម៉ាស្សា ២៥២ (​យ៉ាង​ចូ​វ​) តាម​បណ្ដោយ​ផ្លូវ ២៥២ ស្ថិតក្នុង សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ទាស់​ពាក្យសំដី​គ្នា​បន្តិច​ប​ន្ទួ​ច​ ដក​កាំភ្លើង​បាញ់រះ​ជាច្រើន​គ្រាប់ របួសធ្ងន់ និង ស្រាល​បីនាក់​

ជនរងគ្រោះ​ដែល​រងរបួស​ទាំងបី​នាក់​មានឈ្មោះ ១.​ឈ្មោះ ណាន ដា​រ៉ា អាយុ ២៨ ភេទ​ប្រុស មុខរបរ​សន្តិសុខ​ហាង​ម៉ាស្សា​យ៉ាង​ចូ​វ រងរបួស​ដៃ​ខាងឆ្វេង បៀម​គ្រាប់ ២.​ឈ្មោះ ស្នា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​បើកបរ រងរបួស​ស្រាល​បញ្ឆិត​លើ​ដោះ​ខាងឆ្វេង ៣.​ឈ្មោះ ក្តី ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ​បើកបរ រងរបួស​ស្រាល​បញ្ឆិត​ពោះ ។ តាម​ការបំភ្លឺ​ពីសា​ក្សី​ឈ្មោះ មាស ម៉ានិត ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ បានឱ្យដឹងថា មុន​កើតហេតុ​ប្រហែល​កន្លះ​ម៉ោង រូបគេ​បាន​ទាស់សំដី​ជាមួយ​ប្តី​ប្រពន្ធ ២ នាក់​នៅ​ចំនុច​ផ្លូវ ៦៣ ម្តុំ​ស្រែអំបិល ប្តី​ឈ្មោះ បុល ប្រពន្ធ ឈ្មោះ ល័​ក្ខ ហើយ​ឈ្មោះ ល័​ក្ខ បាន​គំរាម​រូបគេ​ថា ប្រយ័ត្ន​ខ្លួន តិច​ទៀត​ដឹង​គ្នា​ហើយ​!! ។

ទាស់​ពាក្យសំដី​គ្នា​បន្តិច​ប​ន្ទួ​ច​ ដក​កាំភ្លើង​បាញ់រះ​ជាច្រើន​គ្រាប់ របួសធ្ងន់ និង ស្រាល​បីនាក់​

ហើយ​រូបគេ​មិនបាន​តបត​អី​ទេ ក៏បាន​ជិះ​ម៉ូតូ​មក​ហូប​អី​នៅ​ហាង​ទា​អាំង​យ៉ាង​ចូ​វ ក្រោយ​ហូប​រួច​រូបគេ​បាន​ដើរ​ចេញមក​យក​ម៉ូតូ​ដែល​ផ្ញើរ​នៅខាងមុខ​ហាង ភ្លាមនោះ​ស្រាប់​តែមាន​ជនសង្ស័យ ៣ នាក់​បាន​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​បាញ់​សំដៅ​មកលើ​រូបគេ​ចំនួន ៤ គ្រាប់ ប៉ុន្តែ​មិនត្រូវ​គេ​បែរជា​ត្រូវ ជនរងគ្រោះ​ទាំង ៣ នាក់​ដែល​នៅ​ជិត​ខ្លួន​ទៅវិញ ។ ក្រោយ​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្តង ។ ក្រោយ​កើតហេតុ​ជនរ​ងរ​គ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ក្រោយមក​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង រកឃើញ​សំបក​ក​ន្ទុះ​ចំនួន​បី​គ្រាប់ និង គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់ និង ស្រាវ​ចាប់​ជនដៃដល់​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕ សុខា​